ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង រៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាង កម្ពុជា-ជប៉ុន
សមាគមជនជាតិជប៉ុននៅកម្ពុជាសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង រៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាង កម្ពុជា-ជប៉ុនរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២ និងទី ៣ ខែធ្នូ ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៥៖០០នាទីល្ងាច រហូតដល់ម៉ោង ៩៖០០នាទីយប់ នៅឯបរិវេណខាងជើង នៃប្រាសាទបាយ័ន ខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះរៀបចំឡើង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន មានគាំទ្រដោយ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា សមាគម កាន់សៃ អូសាកា សតវត្សន៍ទី២១(មូលនិធិរំលឹកដល់ពិព័រណ៍ពិភពលោកឆ្នាំ១៩៧០) និងសហការផ្សព្វផ្សាយដោយទូរទស្សន៍ BTV។
ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី នឹងនាំយកនូវទស្សនីយភាពដ៏អស្ចារ្យ នឹងជាព្រឹត្តិការណ៍សិល្បៈដ៏ធំមួយដោយមានសិល្បករ-សិល្បការិនី កម្ពុជា និង ជប៉ុន សម្តែងជាង ១០០នាក់ រួមមានទស្សនីយភាពដូចជា៖
– ការសម្តែងវង់ភ្លេងខ្មែរចម្រុះ (កម្ពុជា)
– ការសម្តែង Classic/distant sound of deer (ជប៉ុន)
– ការសម្តែង Reison Kuroda/Smoke (ជប៉ុន)
– ការសម្តែង Dai Fujikura / Ai for sho (ជប៉ុន)
– ការសម្តែង Motoharu Kawashima / Aison-ritsu Doufu (ជប៉ុន)
– ការសម្តែង Classic / Dragonfly (Kse Diev) (ជប៉ុន)
– ការសម្តែង Yu Kuwabara / title, trio (ជប៉ុន)
– ការសម្តែងរបាំព្រះរាជទ្រព្យ (កម្ពុជា)
– ការសម្តែងល្ខោនខោល (កម្ពុជា)
– ការសម្តែងរបាំប្រពៃណីចម្រុះ និងទស្សនីយភាពពិសេស (កម្ពុជា)
– ការសម្តែង Noh (ជប៉ុន)
– ការសម្តែង Gagaku (ជប៉ុន)
– ការសម្តែងវង់តន្ត្រី ជុំគ្នារវាងសិល្បករ សិល្បការិនី កម្ពុជា-ជប៉ុន។
សូមជំរាបថា ព្រឹត្តិការណ៍នេះ នឹងសម្ដែងជូនដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ទស្សនិកជនចូលរួមទស្សនាដោយសេរី នៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥៖០០នាទីល្ងាច រហូតដល់ម៉ោង ៩៖០០នាទីយប់ នៅឯបរិវេណខាងជើង នៃប្រាសាទបាយ័ន ខេត្តសៀមរាប៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


