ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ រាល់ការប្រមាថ ព្រះមហាក្សត្រ ក្នុងទម្រង់ ឬ រូបភាពណាក៏ដោយ ប្រៀបបាននឹងការប្រមាថប្រទេសជាតិ និងប្រជាជន
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សង្កត់ធ្ងន់ថា រាល់ការប្រមាថព្រះមហាក្សត្រ ក្នុងទម្រង់ ឬ រូបភាពណាក៏ដោយ គឺ ប្រៀបបាននឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូល ដែលយុវជនកម្ពុជាមិនអាចទទួលយកបាន។

ការសង្កត់ធ្ងន់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពអនុប្រធាន និងសមាជិក-សមាជិកា គណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យស្វាយរៀង។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានចែករំលែកជាមួយសមាជិក-សមាជិកា ស.ស.យ.ក ដោយរំឭកអំពីបុព្វហេតុ ប្រវត្តិ នៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្វីដែលសមាជិក-សមាជិកា គ្រប់រូប ត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមជួយសង្គម ក៏ដូចជាការចងចាំនូវប្រវត្តិសាស្ត្រជាមេរៀនមិនអាចខ្វះបាន ជាពិសេសតម្លៃ នៃសុខសន្តិភាព។

ផ្សារភ្ជាប់ការលើកឡើងខាងលើ ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ទៅកាន់អង្គពិធីអំពីសកម្មភាពចម្បងក្នុងនាមយុវជនកម្ពុជា ត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះ គឺ ប្រជាជាតិ និងប្រជាជន ដោយឯកឧត្ដម សង្កត់ធ្ងន់ថា «រាល់ការប្រមាថព្រះមហាក្សត្រ ក្នុងទម្រង់ ឬ រូបភាពណាក៏ដោយ គឺ ប្រៀបបាននឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូល ដែលយុវជនកម្ពុជាមិនអាចទទួលយកបាន»។
ទន្ទឹមនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា ស.ស.យ.ក ខេត្តស្វាយរៀងទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត ប្ដេជ្ញាបន្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលកន្លងមក និងមកទល់បច្ចុប្បន្ន។

គួរជម្រាបថា ពិធីប្រកាសទទួលស្គាល់សមាសភាពអនុប្រធាន និងសមាជិក-សមាជិកា គណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឌី វិជ្ជា អនុប្រធាន ស.ស.យ.ក និងជាប្រធាន ស.ស.យ.ក ខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្ដមសកលវិទ្យាធិការ រួមទាំងសមាជិក-សមាជិកា ស.ស.យ.ក ខេត្តស្វាយរៀង សរុបប្រមាណ ៤៣៥ រូប ផងដែរ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


