ព័ត៌មានជាតិ
លោក ម៉ែន អេង ចុះផ្សព្វផ្សាយប្រព័ន្ធប្រកាសឱ្យដឹងមុន”១២៩៤” ដល់ពលរដ្ឋ ក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង កាលពីរសៀលម្សិលមិញ បានចុះដឹកនាំផ្សព្វផ្សាយប្រព័ន្ធប្រកាសឱ្យដឹងមុន “១២៩៤” ដល់ប្រជាពលរដ្ឋស្ថិតនៅក្នុង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក ម៉ែន អេង អភិបាលរងខេត្ត បានលើកឡើងថា ការត្រៀមទុកជាមុននៅក្នុងការការពារគ្រោះមហន្តរាយវាជារឿងសំខាន់ និងចាំបាច់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ទាំងនៅក្នុងខេត្ត និងក្រៅខេត្ត។ លោកថា៖ «នៅពេលណាដែលយើងបានត្រៀមទុកជាមុននូវអ្វីដែលនឹងកើតឡើង នោះយើប្រាកដណាស់ថា នឹងបានជៀសផុតនូវគ្រោះមហន្តរាយផ្សេងៗបានយ៉ាងល្អ។ ហេតុដូច្នេះ ទើបក្រុមការងារបានបង្ហាត់បង្ហាយនៅកម្មវិធី ផ្សព្វផ្សាយប្រព័ន្ធប្រកាសឱ្យដឹងមុន “១២៩៤” នេះ»។

លោកអភិបាលរងខេត្ត បានបន្តថា ទោះជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ (ទាំងរដូវប្រាំង រដូវវស្សា) ត្រូវការពារខ្លួន និងក្រុមគ្រួសារឱ្យបានល្អប្រសើរ និងទទួលបាននូវសុវត្តិភាពខ្ពស់ក្នុងការគេចចេញពីគ្រោះមហន្តរាយដែលបានកើតឡើងនោះ។ ជាពិសេស ឳពុកម្តាយ ឬអាណាព្យាបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងតាមដានរាល់ព័ត៌មានដែលបានចាក់ផ្សាយតាមទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដែលនិយាយពីគ្រោះមហន្តរាយដែលបានកើតឡើង ឬមិនទាន់បានកើតឡើង ដែលមានប្រភពច្បាស់លាស់ ដើម្បីងាយស្រួលនៅក្នុងការត្រៀមទុកជាមុន ៕



ដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


