ព័ត៌មានជាតិ
ត្រឹម ១ ខែ មានយុវជនមកពីគ្រួសារក្រីក្រ និងរងហានិភ័យជាង ១ ម៉ឺន ៣ ពាន់នាក់ ចុះឈ្មោះរៀនជំនាញផ្សេងៗ ដោយឥតគិតថ្លៃ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៥ ធ្នូនេះថា រយៈពេល ១ ខែនេះ មានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១៣ ៥៨៧ នាក់ ស្រី ៤ ៧០៤ នាក់ បានចុះឈ្មោះចូលរៀនជំនាញផ្សេងៗ ដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។

លោកបានបន្តថា ចំណោមអ្នកចុះឈ្មោះរៀនជំនាញ ១៣ ៥៨៧ នាក់ ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ៥ ៧០៤ នាក់ ស្រី ១ ៨៦០ នាក់, បាត់ដំបង ១ ៤៨៨ នាក់ ស្រី ៦៨៣ នាក់, សៀមរាប ៩៣៣ នាក់ ស្រី ២០០ នាក់, ព្រះសីហនុ ៤៨២ នាក់ ស្រី ១៥៧ នាក់, ពោធិ៍សាត់ ៤៧៨ នាក់ ស្រី ២៣៣ នាក់ និងបណ្ដាខេត្តផ្សេងៗ ចំនួន ៤ ៥០២ នាក់ ស្រី ១ ៥៧១ នាក់។

លោកបានបន្តទៀតថា ក្នុងនោះមានអ្នកចុះឈ្មោះរៀនលើវិស័យសំណង់ចំនួន ១ ៩១១ នាក់ ស្រី ២៦២ នាក់, អគ្គិសនី និងថាមពល ៤៩១ នាក់ ស្រី ៥២ នាក់, អេឡិចត្រូនិក ៣៥២ នាក់ ស្រី ៥១ នាក់, កម្មន្តសាល ៨៥ នាក់ ស្រី ៦ នាក់, មេកានិចទូទៅ/មេកានិចរថយន្ត ២ ០០៤ នាក់ ស្រី ៩៤ នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ៤ ៤៩០ នាក់ ស្រី ២ ៣៥៦ នាក់ ,សេវាកម្ម ៧៣០ នាក់ ស្រី ៦៣៧ នាក់, បរិក្ខារត្រជាក់ និងកម្តៅ ១ ៩៩៤ នាក់ ស្រី ៧៩ នាក់, ទេសចរណ៍ ៨២៣ នាក់ ស្រី ៦១៧ នាក់, និងកសិកម្ម និង កសិ-ឧស្សាហកម្ម ៧០៧ នាក់ ស្រី ៥៥០ នាក់។

លោកបានបន្ថែមទៀតថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ៤ ខែ តែបច្ចុប្បន្ននៅមិនទាន់ចាប់ផ្ដើមបើកដំណើរការនៅឡើយទេ។ លោកបានបញ្ជាក់ថា ការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនេះ គឺមិនតម្រូវឱ្យបង់ប្រាក់ទេ ហើយចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨ ម៉ឺនរៀល ក្នុង ១ ខែ។ ប៉ុន្តែយុវជនមកពីសេដ្ឋកិច្ចក្នុង ឬក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិត ដែលមានបំណងចង់រៀនជំនាញបន្ថែម ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃបានដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទេ។

លោកបានឱ្យដឹងទៀតថា មុខជំនាញសម្រាប់ជំហានដំបូងមានចំនួន ៣៨ មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ រួមមាន ៖ សំណង់, អគ្គិសនី និងថាមពល,អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកម្ដៅ,កម្មន្តសាល,មេកានិកទូទៅ/មេកានិករថយន្ត,ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ច និងព័ត៌មាន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្ត“កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”១ លាន ៥ សែននាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


