ព័ត៌មានជាតិ
រដ្ឋមន្រ្តីជំរុញឲ្យពន្លឿននីតិវិធី ឈានបើកការដ្ឋានកំណាត់ផ្លូវជាតិ ៣ (កំពត-វាលរេញ) ឲ្យបានឆាប់
កាលពីរសៀលថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង និងមន្ត្រីបច្ចេកទេសចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិ ៣ កំពត-វាលរេញពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រវែងប្រមាណជា ២០ គីឡូម៉ែត្រ ដែលកំពុងរងការខូចខាត។

ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវដែលខូចខាតខ្លាំងមួយកំណាត់នេះ លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC ពន្លឿននីតិវិធីក្នុងការចរចារនិងជជែកពិភាក្សាលម្អិតក្នុងទិដ្ឋភាពបច្ចេកទេសនិងហិរញ្ញវត្ត្ថុ ហើយបន្តបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីអាចឈានដល់ការបើកការដ្ឋានស្ថាបនាឡើងវិញជាផ្លូវការ។

កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) មានប្រវែងសរុប ៥៤,៣ គ.ម ក្នុងនោះធនាគារពិភពលោកបានផ្ដល់ថវិកាស្ដារកំណាត់ផ្លូវនេះបានចំនួន ៣៤ គីឡូម៉ែត្ររួចហើយ។ ដោយឡែកកំណាត់ផ្លូវពីចំណុចត្រពាំងរពៅដល់វាលរេញ ត្រូវបានសាងសង់និងលើកកម្រិតគុណភាពជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ ២០ គីឡូម៉ែត្រខាងលើនេះតែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាងសង់រួចរយៈពេលខ្លី។ កំណាត់ផ្លូវនេះធ្វើហើយឆាប់ខូចទៅវិញគឺដោយសារតែស្ថានភាពដីនៅតំបន់នេះជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅប្រមាណអតិបរមាជិត ១៨ ម៉ែត្រ (ដោយកន្លែង)។
ដើម្បីឱ្យការសាងសង់កំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង។ ក្នុងកំណាត់ ៥ គ.ម ដែលមានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យធ្វើការវាយសសរគ្រឹះដល់ជម្រៅ ១៨ ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ។ ដោយឡែកចំពោះកំណាត់ ១៥ គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះខាងក្រោម រួចហើយចាក់បេតុងកម្រាស់ ២៦ ស.ម ទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


