ព័ត៌មានជាតិ
ចាប់ផ្តើមប្រមូលផលដំឡូងមីខេត្តព្រះវិហារមានទីផ្សារ និងតម្លៃខ្ពស់
ដំឡូងមី ខេត្តព្រះវិហារ ចាប់ផ្តើមប្រមូលផលបានរយៈពេលជិត ១០ថ្ងៃមកហើយ ក្រោយពីកសិករ បានបិទបញ្ចប់ការប្រមូលផលស្រូវ។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។

ថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៩ ខែ ធ្នូ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានឱ្យដឹងថា ឆ្នាំ ២០២៣នេះ ការដាំដុះដំឡូងមីមានភាពល្អប្រសើរ ជាពិសេសការប្រមូលផលរយៈពេល ១សប្តាហ៍មកនេះ មានទិន្នផលខ្ពស់ និងតម្លៃសមរម្យ។

លោកបានបន្តថា ដោយសារតម្លៃមានការកើនឡើងប៉ុន្មានឆ្នាំជាប់គ្នានេះ ប្រជាកសិករក្នុងខេត្តព្រះវិហារ បានបង្កើនការដាំដុះដំឡូងមីជាច្រើន។ បើតាមលោក ពឹង ទ្រីដា គិតមកដល់ពេលនេះ ដំឡូងមីស្រស់ មានតម្លៃ ៣៧០រៀល ទៅ ៣៨០រៀល ក្នុងមួយគីឡូ ដោយតម្លៃនេះខ្ពស់ជាងឆ្នាំមុនបន្តិច។
ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានគូសបញ្ជាក់ថា សព្វថ្ងៃនេះ មានក្រុមហ៊ុនចំនួន៣ ទទួលទិញដំឡូងមី ខេត្តព្រះវិហារ ក្នុងនោះរួមមាន ក្រុមហ៊ុនThai Wha និងក្រុមហ៊ុន CACC បានចុះកិច្ចសន្យាជាមួយសហគមន៍ចំនួន១០ ប្រមូលទិញដំឡូងសរីរាង្គស្រស់ចំនួន ៩ពាន់តោន, ក្រុមហ៊ុន Hang Harvest ចុះកិច្ចសន្យាជាមួយសហគមន៍ទិញដំឡូងមីចំណិតក្រៀម ក្រៅពីនេះ មានឈ្មួញកណ្តាលជាច្រើនបង្កើតដេប៉ូ ប្រមូលទិញតាមភូមិស្រុកនីមួយៗ។
ខេត្តព្រះវិហារ បានបែងចែកជាច្រើនសហគមន៍ដាំដុះដំឡូងមី បន្ទាប់ពីធ្វើស្រែចម្ការ។ ក្នុងនោះមានកសិករប្រមាណជាង ១ម៉ឺនគ្រួសារ បានប្រកបរបរដាំដំឡូងមី លើផ្ទៃដីប្រមាណជាង ៣ម៉ឺន៥ពាន់ហិចតា។ នេះបើតាមការបញ្ជាក់របស់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


