ព័ត៌មានជាតិ
បេក្ខជនប្រឡងជាប់មន្ត្រីកសិកម្មឃុំ ២៥០នាក់ នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការបម្រើកសិករនៅមូលដ្ឋាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បេក្ខជនដែលប្រឡងជាប់ជាមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣នេះ នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការបម្រើប្រជាកសិករនៅមូលដ្ឋាន។

ការលើកឡើងនេះ ខណៈក្រសួងមុខងារសាធារណៈ ប្រកាសលទ្ធផលសម្រាប់ការប្រឡងប្រជែង ជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ ២០២៣ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣នេះ។ ក្នុងនោះ បេក្ខជនដែលប្រឡងជាប់មានចំនួន ២៥០នាក់ ហើយមានស្ត្រីចំនួន ៩៤នាក់។
នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣នេះ តាមរយៈបណ្ដាញសង្គមតេលេក្រាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះបញ្ជីរាយនាមបេក្ខជនប្រឡងជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើស មន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣។
សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា នេះគឺជាសមិទ្ធផលនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលបានដាក់ចេញ ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងកសាងសហគមន៍កសិកម្មទំនើប ដោយធ្វើការរុញមន្ត្រីកសិកម្មដល់មូលដ្ឋាន ដើម្បីបំពេញសេចក្តីត្រូវការ និងបម្រើដល់ប្រជាកសិករ នៅតាមគោលដៅសក្តានុពល នៃសកម្មភាពកសិកម្ម។
ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា «ជាលទ្ធផល មន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ បានជាប់ជាស្ថាពរ ដែលនឹងក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការបម្រើប្រជាកសិករនៅមូលដ្ឋាន ក៏ដូចជាបម្រើជាតិ និងប្រជាជននៅក្នុងវិស័យកសិកម្ម ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចមូលដ្ឋាន»។
សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ បានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅនេះ នាមណ្ឌលប្រឡង ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រឡងប្រជែងនេះ មានបេក្ខជនចូលរួមប្រឡងចំនួនសរុប ៣,៣៨១នាក់ ហើយជ្រើសរើសចំនួន ២៥០នាក់ ក្នុងឆ្នាំ ២០២៣នេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


