ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ ប្រកាសពីភាពជោគជ័យ ក្នុងការរៀបចំការប្រឡងជ្រើសរើសមន្ត្រី កសិកម្មឃុំ ឆ្នាំ ២០២៣
ក្រសួងមុខងារសាធារណៈនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានប្រកាសការបញ្ចប់ដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ ដោយជោគជ័យ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមុខងារសាធារណៈ ចេញផ្សាយនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣នេះបានឱ្យដឹងថា ដំណើរការប្រឡងសំណេរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាសម័យប្រឡងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងកំណែសន្លឹកកិច្ចការ ដែលបានប្រព្រឹត្តទៅនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាលបានបញ្ចប់ដោយជោគជ័យ មានវិន័យ បើកចំហរ សណ្តាប់ ធ្នាប់ និងភាពសុក្រឹត ស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងសារ ព័ត៌មាន។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលលើកទី១របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្អែកលើ គោលការណ៍ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
ការប្រឡងនេះមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន ៣ ១៧៣ នាក់ (ស្រី១៤៧៤នាក់) ដែលមានបន្ទប់ប្រឡងចំនួន៩៣បន្ទប់។ វិញ្ញាសាមាន ៣ គឺជំនាញកសិកម្ម ភាសាងអង់គ្លេស និងវិញ្ញាសាពុចម្លើយ។

ការប្រឡងប្រជែងត្រូវបានឃ្លាំមើល និងសហការសម្របសម្រួលបេក្ខជនដោយ អង្គភាពប្រឆាំងអំពើពុក រលួយចំនួន១១៩រូប, សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន២០រូប, តំណាងសាកលវិទ្យាល័យចំនួន ៨រូប និង សាធារណជនដែលបានចុះឈ្មោះចូលរួមដោយស្ម័គ្រចិត្តចំនួន១០រូប រួមជាមួយអ្នកសារព័ត៌មានចំនួន២៣ រូប។
ដំណើរការកែសន្លឹកកិច្ចការ ក្នុងមណ្ឌលកំណែដែលមានបំពាក់កាមេរ៉ាសុវត្ថិភាព២៤ ម៉ោង ត្រូវបានអនុវត្តអនុលោមនីតិវិធីដែលមានចែងជាដំណាក់កាល ដោយមានការផ្ទៀងផ្ទាត់ និងសង្កេតការណ៍ យ៉ាងលម្អិតរហូតឈានដល់ការរៀបលំដាប់ពិន្ទុស្វែងរកជ័យលាភីនៃឃុំនីមួយៗ។

កំណែវិញ្ញាសា និងការបូកពិន្ទុ ដែលត្រូវបានអនុវត្តតាមប្រព័ន្ធចុះលេខសម្ងាត់ និងអនាមិក បានចប់សព្វគ្រប់នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយប្រើប្រាស់រយៈពេល៥ថ្ងៃ។
ជាលទ្ធផលបេក្ខជនចំនួន២៥០នាក់ (ស្រី៩៤នាក់) ជាប់ជាស្ថាពរសម្រាប់ឃុំ គោលដៅនៃការជ្រើសរើសទាំង២៥០ និងមានបេក្ខជនចំនួន១០នាក់ ក្នុងមួយស្រុក ជាបេក្ខជនជាប់បម្រុង៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


