ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ ៖ ប្រាក់ឈ្នួលថ្មី ២០៤ ដុល្លារ នឹងចូលរួមលើកកម្ពស់ជីវភាពរស់នៅកម្មករកាន់តែប្រសើរមួយកម្រិតទៀត
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងថា ប្រាក់ឈ្នួលថ្មី ២០៤ ដុល្លារ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ-និយោជិត កាន់តែប្រសើរមួយកម្រិតបន្ថែមទៀត។

ចាប់ពីខែមករា ឆ្នាំ ២០២៤ នេះតទៅ កម្មករ-និយោជិត វិស័យវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០៤ ដុល្លារ ក្នុងមួយខែ ខណៈប្រាក់ឈ្នួលឆ្នាំ ២០២៣ ទទួលបានត្រឹមតែ ២០០ ដុល្លារ ប៉ុណ្ណោះ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០២ មករា នេះថា«ក្នុងនាមក្រសួងការងារ និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរចំពោះបងប្អូនកម្មករ-និយោជិត ក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ ដុល្លារ ចាប់ពីខែមករា ឆ្នាំ ២០២៤ នេះតទៅ ហើយគឺជាប្រាក់ឈ្នួលមួយដែលរដ្ឋាភិបាល ក្រសួងការងារ បានខិតខំប្រឹងប្រែងក្នុងការចរចាកន្លងមក»។

លោក កត្តា អ៊ន សង្ឃឹមថា ប្រាក់ឈ្នួលថ្មីនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ-និយោជិត បានល្អប្រសើរមួយកម្រិតបន្ថែមទៀត និងសូមអំពាវនាវដល់កម្មករ-និយោជិត បន្តខិតខំប្រឹងប្រែងធ្វើការងារ គោរពច្បាប់ការងារ និងបញ្ជាផ្ទៃក្នុងនៅកន្លែងធ្វើការ ដើម្បីក្លាយជាកម្មករគំរូ និងមានសមត្ថភាពក្នុងការបំពេញការងារជូនរោងចក្រសហគ្រាស។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មី ចំនួន ២០៤ ដុល្លារ ត្រូវបានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៤ ត្រឹមតែ ២០២ ដុល្លារប៉ុណ្ណោះ កាលពីចុងខែកញ្ញា ឆ្នាំ ២០២៣។ ប៉ុន្តែ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមចំនួន ២ ដុល្លារ បន្ថែមទៀត ទើបប្រាក់ឈ្នួលអប្បបរមាសរុបកើនឡើងដល់ ២០៤ ដុល្លារ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


