ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះខេត្តបាត់ដំបង បន្តពង្រឹងកិច្ចការពារតាមបន្ទាត់ព្រំដែនទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
មួយរយៈកន្លងទៅនេះ ពិសេសគឺមុនថ្ងៃបុណ្យទានម្តងៗ សមត្ថកិច្ចចម្រុះដែលកំពុងដាក់ពង្រាយកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីត្រួតពិនិត្យឲ្យបានល្អិតល្អន់ លើករណីឆ្លងដែនរបស់ពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកនានា នៅតាមខ្សែបន្ទាត់ព្រំដែនដើម្បីពង្រឹងលើការទប់ស្កាត់ឲ្យបាននូវមេរោគកូវីដ-១៩ ដែលអាចឆ្លងដែនតាមរយៈពលករចំណាកស្រុកចូលក្នុងសហគមន៍ ។

លោក អ៊ឹម កុសល អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ចាប់តាំងពីមានករណីឆ្លងនៃជំងឺកូវីដ-១៩ គឺកម្លាំងសមត្ថកិច្ចចម្រុះបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការពារតាមខ្សែបន្ទាត់ ពិសេសនៅពេលថ្មីៗនេះកម្លាំងបានបន្ថែមជាច្រើនទៀតដើម្បីទប់ស្កាត់ឲ្យបាននូវការលួចឆ្លងដែនរបស់ពលករខ្មែរ ដែលមិនបានធ្វើចត្តាឡីស័ក គឺអាចប្រឈមទៅនឹងការរីករាលដាលចូលទៅក្នុងសហគមន៍ ។

លោកក៏បានបន្ថែមថា បច្ចុប្បន្នក្រៅពីកម្លាំងអធិការដ្ឋានដែលជាប់នឹងព្រំដែនថៃ ដូចជាស្រុកសំឡូត ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ក៏មានកម្លាំងវរៈការពារព្រំដែនគោកទាំង៤ បន្ថែមទៀត ក្នុងនោះគឺវរៈ៨២៣ វរៈ៣១០ វរៈ៨១៧ និងវរៈ៨១៩ ពិសេសក៏មានការចូលរួមក្នុងការងារនេះដែរ ដូចជាកម្លាំងសឹករង កម្លាំងយោធាព្រំដែន កម្លាំងកងរាជអាវុធហត្ថ អន្តោប្រវេសន៍ និងកម្លាំងភូមិភាគ៥ ជាដើម។ល។

ដោយឡែកលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា មិនត្រឹមតែច្រកអន្តរជាតិច្រកតំបន់ ឬក៏ច្រករបៀងនោះទេ កម្លាំងបានចេញល្បាត និងត្រួតពិនិត្យគ្រប់ច្រកល្ហក ដើម្បីទប់ស្កាត់ឲ្យបាននូវការលបឆ្លងដែនរបស់ពលករ ដែលវិលត្រឡប់មកស្រុកកំណើតវិញដោយមិនបានបង្ហាញខ្លួនដើម្បីឲ្យសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យធ្វើចត្តាឡីស័ក ទេនោះ គឺដាច់ខាតកុំឲ្យមានការរីករាលដាលនូវមេរោគកូវីដ-១៩ ចូលទៅក្នុងសហគមន៍ នេះគឺជាជំហរយ៉ាងច្បាស់លាស់របស់លោកឧត្តមសេនីយ៍ស្នងការ ក៏ដូចជាគណបញ្ជការកងឯកភាពខេត្ត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ទោះបីជាមានការនឿយហត់ ឬលំបាកយ៉ាងណាក៏ដោយ ៕
អត្ថបទ ៖ សោ និយមរ័ត្ន





-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


