Connect with us

ព័ត៌មានជាតិ

ផ្លូវទៅកាន់តំបន់កសិ-ទេសចរណ៍កូនសត្វ ស្ថាបនាសម្រេចបានជាង ៨០ ភាគរយ

បានផុស

នៅ

នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ នេះ ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៣៣ ចាប់ពីចំណុចស្ពានក្បាលរមាស ស្ថិតក្នុងឃុំត្រពាំងសង្កែ ក្បែរសាលាស្រុកទឹកឈូ ឆ្ពោះទៅតំបន់កសិទេសចរណ៍កូនសត្វ ឬទំបន់ប្រទាក់ក្រឡា ដែលដំណើរការក្រាលកៅស៊ូប្រវែងជាង ៦ គីឡូម៉ែត្រ ត្រូវបានស្ថាបនាសម្រេចប្រមាណជាង ៨០ ភាគរយហើយ តាមគម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាំ ជាតិ អ្នកម៉ៅការចាក់ផ្លូវបេតុងតភ្ជាប់ជាមួយផ្លូវកៅស៊ូ បានប្រាប់ថា ក្រុមហ៊ុនស្ថាបនាផ្លូវកៅស៊ូ ចាប់ពីសាលាស្រុកទឹកឈូ ឆ្ពោះទៅកាន់ទំនប់ប្រទាក់ក្រឡា (តំបន់កសិ-ទេសចរណ៍កូនសត្វ)  ដែលផ្លូវនេះមានប្រវែងជាង ៦គីឡូម៉ែត្រ ពីមុនជាផ្លូវក្រាលគ្រួសក្រហម ហើយពេលនេះត្រូវបានស្ថាបនាជាផ្លូវក្រាលកៅស៊ូវិញ។ លោកបន្ថែមថា បច្ចុប្បន្ន ក្រុមការងារខាងក្រុមហ៊ុនកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការស្ថាបនា សម្រេចបានប្រមាណជាង ៨០ ភាគរយហើយគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៤ខាងមុខ។

បើតាមការប៉ាន់ស្មាន ផ្លូវនេះអាចស្ថាបនារួចរាល់មុនផែនការនៃគម្រោង ដែលអាចបញ្ចប់ការស្ថាបនារួចរាល់ ក្នុង ឆ្នាំ២០២៤។

ចំណែក ក្រុមប្រជាកសិករដែលរស់នៅតាមបណ្តោយផ្លូវដែលកំពុងស្ថាបនានេះ បានលើកឡើងថា ផ្លូវនេះពីមុនជាផ្លូវក្រាលគ្រួសក្រហមពេលរដូវភ្លៀងធ្លាក់និងមានការលំបាក ក្នុងការធ្វើដំណើ ប៉ុន្តែនាពេលនេះបានស្ថាបនាជាផ្លូវក្រាលកៅស៊ូស្អាតល្អ អាចធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងប្រជាកសិករ និងភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិងាយស្រួលទៅលេងកម្សាន្តនៅតំបន់កសិ-ទេសចរណ៍ទ្រនប់ត្រទាក់ ឬ ក្រឡាកូនសត្វក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

យ៉ាងណាមិញ អ្នកស្រី សុខ ស្រី ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ក៏បានសម្ដែងការត្រេកអរយ៉ាងខ្លាំង ពេលឃើញក្រុមហ៊ុនធ្វើផ្លូវក្រាលកៅស៊ូមួយខ្សែនេះស្ថាបនាជិតរួចរាល់នាពេលបច្ចុប្បន្ននេះ។

អ្នកស្រី បន្ថែមថា សម្រាប់ផ្លូវមួយខ្សែនេះសំខាន់ណាស់ដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសនោះភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិបានធ្វើដំណើរងាយស្រួលទៅកាន់តំបន់រមណីយដ្ឋានផ្សេងៗទៀត ពេលផ្លូវនេះស្ថាបនាបានរួចរាល់ល្អ ហើយបានទាក់ទាញភ្ញៀវទេសចរទៅលេងកាន់តែច្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត តាមរយៈការលក់ដូរកសិផល របស់ប្រជាកសិករ ដែលរស់នៅក្នុងតំបន់នេះ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដដែលបានបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្នមូលដ្ឋានឃុំទាំងមូលមានការរីកចម្រើនយ៉ាងច្រើន ក្នុងនោះមាន ៖ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង សាលារៀន និងមណ្ឌលសុខភាព ជាច្រើនសម្រាប់បម្រើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ ទាំងមូល។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលប្រកបមុខរបរការងារដាំដុះបន្លែដំណាំបាននិយាយថាបន្ទាប់ពីមានផ្លូវពួកគាត់ធ្វើអាជីវកម្មនៅក្នុងឃុំកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់សម្រាប់ឆ្នាំនេះ ផងដែរ។

អត្ថបទ ​​​៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៦ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​យោធាមីយ៉ាន់ម៉ា​​បាញ់​ប្រហារ​ផ្លូវ​អាកាស​​សម្លាប់​​ជនស៊ីវិល​២៣នាក់​ក្នុង​ពេលបុណ្យឆ្លងឆ្នាំ​៤ថ្ងៃ​

Sokha Hotels

ព័ត៌មានពេញនិយម