ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំឱ្យរៀបចំដំណើរទស្សនកិច្ចរបស់អង្គការជាតិ-អន្តរជាតិ ក្នុងពន្ធនាគារទូទាំងប្រទេស
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្អុលបង្ហាញឱ្យអគ្គនាយកដ្ឋានពន្ធនាគារ ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការជាមួយអង្គការជាតិ-អន្តរជាតិ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ដើម្បីឈានទៅរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីស្ថាន ភាពទូទៅនៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។

ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យមណ្ឌលអប់រំកែប្រែទី១ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ស្ថានភាពពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅកម្ពុជា ថ្វីដ្បិតផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិតខ្លះ ប៉ុន្តែជារួម ការគ្រប់គ្រង ការស្ដារនីតិសម្បទា ការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជាដើម មានលក្ខណៈយ៉ាងល្អប្រសើរ។
ពាក់ព័ន្ធការសហការរៀបចំទស្សនកិច្ចនៅតាមបណ្ដាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ត្រូវបានលោក ស សុខា អះអាង ថា គឺជាការផ្ដល់ឱកាសជូនភាគីពាក់ព័ន្ធ ជាពិសេសអង្គការជាតិ-អន្តរជាតិ បានមើលឃើញដោយផ្ទាល់ភ្នែក និងស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពពិតនៅក្នុងពន្ធនាគារនៅកម្ពុជា។ ទន្ទឹមនេះ បានស្វែងយល់កាន់ច្បាស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ ក្នុងការអនុវត្តវិធានការសន្តិសុខ ក៏ដូចជាលើកស្ទួយសិទ្ធិជនជាប់ឃុំ តាមច្បាប់កំណត់ ជាអាទិ៍ សិទ្ធិទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សិទ្ធិសុខភាព ជំនឿសាសនា និងការផ្គត់ផ្គង់របបអាហារ ជាដើម។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរៀបចំទស្សនកិច្ចដូចគ្នានេះជាមួយគ្រឹះស្ថានរដ្ឋ និងឯកជនផងដែរ។ លោក ថ្លែងដូច្នេះថា «យើងអាចរៀបចំក្នុងទម្រង់សមល្មមមួយ ដើម្បីដាស់សតិអារម្មណ៍ឱ្យសិស្ស-និស្សិត បានឃើញ និងដឹងកាន់តែច្បាស់ថា តើអ្វីទៅជាពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ដឹងពីផលនៃការប្រព្រឹត្តិអំពើខុសច្បាប់ ហើយចូលរួមផ្សព្វ ផ្សាយទៅកាន់មិត្តភក្ដិ និងសហគមន៍»។
ក្នុងឱកាសនោះ លោក ស សុខា ក៏បានអញ្ជើញត្រួតពិនិត្យទីតាំងសំខាន់ៗ រួមមាន អគារឃុំខ្លួន អគារបណ្ដុះបណ្ដាលអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បណ្ណាល័យ រោងចំអិនម្ហូបអារហារ អគារពិនិត្យនិងព្យាបាលសុខភាព កន្លែងធ្វើលំហាត់ប្រាណ កន្លែងប្រតិបត្តិសាសនាព្រះពុទ្ធ ឥស្លាម និងគ្រិស្តសាសនា៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


