ព័ត៌មានជាតិ
លោក ព្រាប កុល ថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរការពង្រឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល
លោក ព្រាប កុល បានបញ្ជាក់ប្រាប់តំណាងអង្គការសង្គមស៊ីវិល ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែប្រកាន់ជំហរក្នុងការពង្រឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការនានាដើម្បីផលប្រយោជន៍ជាតិ។

ការបញ្ជាក់បែបនេះរបស់លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គ្រាដែលលោកបានអនុញ្ញាតិឱ្យតំណាងអង្គការសង្គមស៊ីវិល ដែលជាក្រុមការងារសិទ្ធិទទួលព័ត៌មាន ចូលជួបពិភាក្សាការងារអំពីបច្ចុប្បន្នភាពនៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នៅឯវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសម្តែងកិច្ចស្វាគមន៍ចំពោះអង្គការសង្គមស៊ីវិលដែលជាសមាជិក នៃក្រុមការងារសិទ្ធិទទួលព័ត៌មាន ដោយក្នុងជំនួបនេះ លោក ព្រាប កុល បានលើកឡើងអំពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលពាក់ព័ន្ធនឹងអង្គការសង្គមស៊ីវិល ជាពិសេសគោលជំហររបស់សម្តេចធីបតី ហ៊ុន ម៉ាណែត ក្នុងការពង្រឹងភាពដៃគូរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើឱ្យកាន់តែប្រសើរឡើងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការប្រមូលផ្តុំនូវធនធានរួមពីសំណាក់តួអង្គនៃអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកបន្តអភិវឌ្ឈន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ។

លោក ឡាំ សុជាតិ តំណាងក្រុមការងារសិទ្ធិទទួលព័ត៌មាន បានធ្វើសេចក្តីរាយការណ៍ និងបច្ចុប្បន្នភាពអំពីសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ព្រមទាំងបានលើកឡើងនូវសំណូមពរដល់រាជរដ្ឋាភិបាល ដើម្បីបន្តកិច្ចពិភាក្សាពិគ្រោះយោបល់ សំដៅឈានទៅបញ្ចប់សេចក្តីព្រាងច្បាប់នេះក្នុងពេលឆាប់ៗ ដើម្បីឱ្យសភាអនុម័ត និងដាក់ឱ្យប្រើប្រាស់បានកាន់តែឆាប់រហ័ស នៅក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ។

ជាកិច្ចឆ្លើយតប លោក ព្រាប កុល បានទទួលស្គាល់នូវសារ:សំខាន់ និងភាពចាំបាច់នៃច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលអាចរួមចំណែកលើកកម្ពស់ប្រសិទ្ធិភាពការងារ តម្លាភាព និងគណនេយ្យភាពសង្គម ក៏ដូចជាការបង្កជាលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ និងជាធាតុផ្សំដ៏សំខាន់នៅក្នុងការអនុវត្តគោលការណ៍អភិបាលកិច្ចល្អ។ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល រៀបចំផែនការ ដើម្បីត្រៀមជួបពិគ្រោះយោបល់ចំនួន៣លើកបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មាន ដែលមានសមត្ថកិច្ចក្នុងការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ។
ក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាមួយរូប លោក ព្រាប កុល ក៏បានសន្យានឹងផ្តល់កិច្ចសហការចូលរួមក្នុងកិច្ចពិភាក្សា និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ទៅតាមការស្នើសុំរបស់អង្គការសង្គមស៊ីវិល ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


