ព័ត៌មានជាតិ
ដើមឆ្នាំ ២០២៤នេះ រមណីយដ្ឋានវត្ដភ្នំ ទទួលបានភ្ញៀវទេសចរជាតិ-អន្ដរជាតិ ច្រើនគួរសម
នាដើមឆ្នាំ ២០២៤នេះ រមណីយដ្ឋានប្រវត្តិសាស្រ្ដវត្ដភ្នំ បានទទួលភ្ញៀវទេសចរជាតិ-អន្ដរជាតិ មកទស្សនាកម្សាន្ដយ៉ាងច្រើនគួរសម ដោយនៅពេលចុងសប្ដាហ៍ ភ្ញៀវទេសចរដែលមកកម្សាន្តនៅរមណីយដ្ឋានវត្តភ្នំនេះ ចន្លោះពី ២០០នាក់ ទៅ ៣០០នាក់។

លោក មាឃ កក្កដា អ្នកលក់ទឹក និងភេសជ្ជៈ ប្រចាំតំបន់រមណីយដ្ឋានវត្តភ្នំ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា នៅដើមឆ្នាំ ២០២៤នេះ លោកបានសង្កេតឃើញថា សម្បូរភ្ញៀវទេសចរ មកពីគ្រប់ជាតិសាសន៍ បាននាំគ្នាមកទស្សនាកម្សាន្ត នៅរមណីយដ្ឋានវត្តភ្នំនេះ យ៉ាងច្រើនកុះករ។ ចំណែក ភ្ញៀវទេសចរក្នុងស្រុកវិញ ក៏ហាក់សម្បូរច្រើនដែរ។
លោក មាឃ កក្កដា បន្ថែមថា សម្រាប់ប្រជាជនខ្មែរ ភាគច្រើន បាននាំគ្នាមកគោរពបូជាព្រះអង្គ និងខ្លះទៀត នាំគ្នាមកគោរព លោកយាយពេញ និងលោកតាព្រះចៅ រៀងរាល់ថ្ងៃសីល និងថ្ងៃចុងសប្ដាហ៍ ជាដើម។

ចំណែក អ្នកស្រី សុខ ចំរើន ភ្ញៀវទេសចរណ៍មកកម្សាន្ដ តំបន់ប្រវត្តិសាស្រ្ដវត្តភ្នំ បានប្រាប់ កម្ពុជាថ្មី ដឹងថា អ្នកស្រី និងក្រុមគ្រួសារ ឧស្សាហ៍នាំកូនៗ មកដើរលេងកម្សាន្ដនៅទីនេះ រៀងរាល់ថ្ងៃ សម្រាកពីការងារ និងពេលខ្លះក៏ឆ្លៀតមកបន់ស្រន់ ព្រះអង្គ និងលោកយាយដូនពេញ ដើម្បីសុំសេចក្ដីសុខចម្រើន ដល់ក្រុមគ្រួសារ ពិសេសគឺថ្ងៃសីលម្ដងៗ។
អ្នកស្រី បន្ថែមថា រមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ មិនត្រឹមតែជាកន្លែងទេសចរ ប៉ុណ្ណោះទេ។ ប៉ុន្ដែកន្លែងនេះ ក៏ជាមជ្ឃមណ្ឌលប្រមូលផ្ដុំ សាសនា និងជំនឿ ផ្សេងៗ សម្រាប់មនុស្សជាតិទូទៅ បានគោរពបូជា បានដោយមិនប្រកាន់ជាតិសាសន៍ ឬពណ៌សម្បុរ នោះឡើយ។

យ៉ាងណាមិញ លោក វរសេនីយ៍ទោ មុត កុសលជាតិ នគលបាលទេសចរណ៍ ប្រចាំតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា នៅដើមឆ្នាំ ២០២៤នេះ លោក សង្កេតឃើញថា សម្បូរភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មកទស្សនាកម្សាន្ដ នៅក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ យ៉ាងច្រើនកុះករ ដែលភាគច្រើនក្នុងចំណោមភ្ញៀវទេសចរទាំងនោះ មិនត្រឹមតែដើរលេងកម្សាន្ដ ប៉ុណ្ណោះទេ តែបាននាំគ្នាមកគោរពបូជា ដើម្បីសេចក្ដីសុខចម្រើនផងដែរ។
លោក វរសេនីយ៍ទោ មុត កុសលជាតិ បន្ថែមទៀតថា ភ្ញៀវទេសចរ ដែលមកពីក្រៅប្រទេស ភាគច្រើន គឺនាំគ្នាមកជាក្រុម តាមរយៈក្រុមហ៊ុន និងខ្លះទៀតមកជាលក្ខណៈគ្រួសារ។ លោក វរសេនីយ៍ទោ មុត កុសលជាតិ បានបញ្ជាក់ទៀតថា នៅពេលចុងសប្ដាហ៍ ភ្ញៀវទេសចរដែលមកកម្សាន្តនៅរមណីយដ្ឋានវត្តភ្នំ នេះ ចន្លោះពី ២០០នាក់ ទៅ ៣០០នាក់ ដែលភាគច្រើនមកពីតំបន់អឺរ៉ុប ចិន និង វៀតណាម ជាដើម៕

អត្ថបទ ៖ សួស សិត


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


