Connect with us

សន្តិសុខសង្គម

ស្រ្តីម្នាក់ កំពុងដើរសុខៗស្រាប់តែឈឺពោះឆ្លងទន្លេ លើសួនច្បារ រង្វង់មូលវត្តភ្នំ

បានផុស

នៅ

ស្រីម្នាក់បានឈឺពោះឆ្លងទន្លេកណ្តាល សួនច្បារ ខណ:ប្រជាពលរដ្ឋប្រទះឃើញបានបង្ករការភ្ញាក់ផ្អើលរាយការណ៏ទៅសមត្ថកិច្ច និង លោកមេប៉ុស្តិ៍ចុះមកទំនាក់ទំនងទៅខាងមន្ទីរពេទ្យ ដើម្បីយកស្ត្រីខាងលើទៅសង្គ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣ នឹង៤០នាទីយប់ រំលងអាធ្រាត្រឈាន ចូលថ្ងៃ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនមានការភ្ញាក់ផ្អើលគេឃើញស្រ្តីពោះធំម្នាក់ បានដើរតាមផ្លូវ ប៉ុន្តែមិនដឹងគោលបំណងគាត់ដើរទៅណានោះដោយឆ្លងកាត់រង្វង់មូលវត្តភ្នំ លុះដើរបានប្រហែល ៤-៥នាទីក្រោយ ក៏ស្រាប់តែមានឮសម្លេងស្រែកថា «ឈឺពោះណាស់ៗ» យ៉ាងកងរំពងពេញសួនច្បាររង្វង់មូលវត្តភ្នំ។ ភ្លាមៗ ប្រជាពលរដ្ឋដែលបានឮសម្លេង ក៏ប្រញាប់ប្រញាល់ទៅជួយមើល ចំណែកពលរដ្ឋដ៏ទៃទៀត បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីមកកាន់ទីតាំងខាងលើ និង ទាក់ទងហៅរថយន្តសង្គ្រោះដើម្បីដឹកយកទៅមន្ទីរពេទ្យ។ លុះមកពេល រថយន្តសង្គ្រោះមកដល់ ស្រ្តីខាងលើបានសម្រាលកូនស្រី ដោយសុវត្ថិភាព មិនមានអ្វីប៉ះពាល់ដល់សុខភាព នឹង កូនឡើយ។

ក្រោយសម្រាលរួច ស្រ្តីរួម និង ទារិកាខាងលើត្រូវបានមន្រ្តីពេទ្យដឹកតាមរថយន្តសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកចតុមុខ ដើម្បីព្យាបាលបន្តផងដែរ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម