ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា រាជរដ្ឋាភិបាល មិនយកអ្នកសារព័ត៌មានធ្វើជាសត្រូវឡើយ
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា រាជរដ្ឋាភិបាល មិនយកអ្នកសារព័ត៌មានធ្វើជាសត្រូវឡើយ។ តែផ្ទុយទៅវិញ រាជរដ្ឋាភិបាល តែងចាត់ទុកអ្នកសារព័ត៌មាន គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសិទ្ធិសេរីភាពនៃការបំពេញការងារបស់អ្នកសារព័ត៌មាន នាពេលកន្លងទៅ ហើយត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ឱ្យខិតខំបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
សម្ដេច នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា៖ «ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យសារព័ត៌មាន ជាមួយអ្នកសារព័ត៌មាន ចាំបាច់ណាស់ត្រូវតែធ្វើ ហើយរាជរដ្ឋាភិបាល មិនយកអ្នកកាសែតធ្វើជាសត្រូវទេ យើងជាដៃគូជាមួយគ្នា»។ សម្ដេចធិបតី គូសបញ្ជាក់ថា ព័ត៌មាន មិនមែនត្រូវការតែប្រជាពលរដ្ឋនោះទេ តែសូម្បីសម្ដេច ជាប្រមុខរាជរដ្ឋាភិបាល ក៏ត្រូវការព័ត៌មានដែរ។

ដូច្នេះ សម្ដេច នាយករដ្ឋមន្ត្រី បានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ គប្បីជួយយកអាសារាជរដ្ឋាភិបាល ក្នុងនាមជាដៃគូផ្ដល់ព័ត៌មាននានានៅក្នុងសង្គមឱ្យបានលឿន សុក្រឹត្យ ត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យរាជរដ្ឋាភិបាល អាចចាត់វិធានការដោះស្រាយបានទាន់ពេលវេលា យ៉ាងហោចណាស់ ក៏បានឆ្លើយតបបំភ្លឺជុំវិញកិច្ចការទាំងនោះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ