ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ជំរុញក្រុមហ៊ុនចិន ជួយពង្រឹងសមត្ថភាព នៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យក្រុមហ៊ុន Hunan Construction Investment Group បង្កើតកិច្ចសហប្រតិបត្តិការ និងការគាំទ្រការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពជំនាញបច្ចេកទេសលើវិស័យសំណង់ និងវិស័យគ្រឿងយន្តនៅកម្ពុជា។ នេះគឺជាលើកឡើងរបស់លោករដ្ឋមន្ត្រី ក្នុងជំនួបជាមួយលោក Cai Dianwei ប្រធានក្រុមប្រឹក្សាភិបាល Hunan Construction Investment Group ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនវិស័យឯកជនចិនពីភាពចាំបាច់ក្នុងការពង្រឹងគុណភាព និងសមត្ថភាពនៃកម្មវិធីបណ្តុះបណ្តលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១.៥លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាល។ ដើម្បីឱ្យកម្មវិធីនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ការជួយជ្រោមជ្រែងលើកកម្ពស់ លើកកម្រិតកម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូឧទ្ទេស គឺជាកត្តាចាំបាច់ដែលក្រសួងត្រូវការការចូលរួមពីដៃគូ។ នេះបើតាមលោករដ្ឋមន្ត្រីដដែល។

ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាភិបាល Hunan Construction Investment Group ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដែលជាចំណុចគន្លឹះមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។

ក្រៅពីនេះ លោក Cai Dianwei ក៏បានលើកឡើងពីវឌ្ឍនភាពនៃសង្គមកម្ពុជាដែលរីកចម្រើនយ៉ាងច្រើនលើគ្រប់វិស័យមិនថាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងវិស័យផ្សេងៗដែលមានភាពប្រទាក់ក្រឡាក្នុងការអូសទាញការវិនិយោគពីបរទេស។

ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ទៅកាន់ប្រធានក្រុមប្រឹក្សាភិបាល Hunan Construction Investment Groupថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចចំពោះដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីឱ្យក្រុមហ៊ុនអាចទទួលបានជោគជ័យក្នុងករណីដែលមានការបោះទុន ឬសហការក្នុងវិនិយោគនៅកម្ពុជា៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


