ព័ត៌មានជាតិ
បញ្ជូនជនល្មើស ០៥ នាក់ ពាក់ព័ន្ធបទល្មើសនេសាទទៅតុលាការ
ក្នុងខែមករា ដើមឆ្នាំ២០២៤ រដ្ឋបាលជលផលខេត្តបាត់ដំបងបានបង្ក្រាបបទល្មើសនេសាទមានសន្ទុះកើនឡើងជាងឆ្នាំកន្លងទៅនៅក្នុងខែតែមួយ ខណះអ្នកប្រព្រឹត្តមួយចំនួនធំតម្រូវឲ្យធ្វើកិច្ចសន្យាអប់រំណែនាំ និងមួយចំនួនតូចបានបន្តនីតិវិធីទៅតុលាការ។

ប្រជាសហគមន៍ដែនបឹងទន្លេសាបបាននិយាយថា រាល់បទល្មើសនេសាទគេសង្កេតឃើញក្នុងខែមករាមានសន្ទុះខ្លាំង ដោយសារតែចំនួនត្រីច្រើនចរាចរពីតំបន់មួយទៅតំបន់មួយ (ត្រីឡើង) ទើបជនខិលខូចបាននាំគ្នាសម្រុកប្រើឧបករណ៍ខុសច្បាប់ស្ទាក់យកទាំងត្រីតូចនិងធំដោយមិនគិតពីច្បាប់។
លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលបានឲ្យដឹងនៅថ្ងៃទី២៦ ខែមករានេះថា បទល្មើសជលផលនៅក្នុងខែមករា ឆ្នាំ ២០២៤ សរុបរួមចំនួន ៣៥ ករណី បំផ្លាញចោលវត្ថុតាង ចំនួន៣២ ករណី និងបញ្ជូនទៅតុលាការ ០៣ ករណី ក្នុងនោះបានបញ្ជូនជនល្មើសទៅតុលាការចំនួន ០៥ នាក់ និងបានធ្វើកិច្ចសន្យាអប់រំណែនាំដល់ប្រជានេសាទបានចំនួន ២៦ នាក់ផ្សេងទៀត។

លោក ជួង សុភា បន្តថា ក្នុងអំឡុងខែមករានេះគឺទំហំទឹកចាប់ផ្តើមស្រកខ្លាំងពីតាមបណ្តាស្រុកជាប់បឹងទន្លេសាប ដែលក្នុងនោះមានដូចជា ស្រុកថ្មគោល ស្រុកសង្កែ ស្រុកមោងឫស្សី។ ចំណែកស្រុកឯកភ្នំក៏កំពុងចាប់ផ្តើមស្រកជាបណ្តើរៗ ដែលធ្វើឲ្យត្រីចម្រុះគ្រប់ច្រកល្ហកចុះទៅបឹងទន្លេសាប ទើបជនល្មើសតែងសម្រុកនាំគ្នាប្រើឧបករណ៍ខុសច្បាប់ស្ទាក់ចាប់មិនឲ្យត្រីគ្រប់ប្រភេទចុះដល់គោលដៅរបស់វា។
មន្ត្រីមូលដ្ឋានបានលើកឡើងដែរថា បើមន្ត្រីជំនាញពាក់ព័ន្ធមិនយកចិត្តទុកដាក់បង្ក្រាបក្នុងខែមករានេះទេ ជនល្មើសកាន់តែនាំគ្នាប្រព្រឹត្តកាន់តែច្រើននោះចំនួនត្រីកាន់តែថយចុះ។
ក្នុងកិច្ចប្រជុំបូកសរុបការងារក្នុងខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានជម្រុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតទៅលើបទល្មើសនេសាទ ដែលជាធនធានធម្មជាតិដ៏សំខាន់បានបន្សល់ទុកឲ្យយើងទាំងអស់គ្នា ត្រូវតែធ្វើការអភិរក្សឲ្យកាន់តែសម្បូរបែប។ ក្នុងនោះលោកក៏បានផ្តោតទៅលើសត្វស្លាបក្នុងដែនអភិរក្សបឹងទន្លេសាបផងដែរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ សម្រាប់ទាញកំណើនភ្ញៀវទេសចរទាំង ក្នុងនិងក្រៅស្រុក ទៅទស្សនាកម្សាន្ត ដោយលោកបញ្ជាក់ថា បើសំបុកហ្វូងសត្វស្លាបមានការធ្លាក់ចុះនោះនឹងធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចសង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាសហគមន៍យ៉ាងធ្ងន់ធ្ងរផងដែរ បើយើងមិនបន្តពង្រឹង បន្ថែមក្នុងការ អភិក្សទាំងមច្ឆាជាតិទាំងហ្វូងសត្វស្លាបឲ្យកាន់តែរីកចម្រើននោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន