ព័ត៌មានជាតិ
គ្រួសារកសិករនៅឃុំព្រែកកុយនិយាយពីស្ថានភាពជីវិតអ្នកចម្ការដាំដុះដំណាំចិញ្ចឹមជីវិត
គ្រួសារកសិកររស់នៅភូមិព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម លោក ស្បោង សុកាន់ មានដាំដំណាំជាច្រើនមុខមានដូចជា ត្រឡាច សណ្ដែកួរ ននោង ត្រសក់ ស្វាយ ចេក ល្ហុងជាដើម។
រស់នៅពឹងអាស្រ័យលើរបរកសិកម្ម កសិកររូបនេះបានប្រាប់ពីស្ថានភាពនៃការដាំដុះដំណាំ ការប្រើប្រាស់ជីលើផលដំំណាំ រួមទាំងការប្រមូលយកទៅលក់លើទីផ្សារ។

លោក ស្បោង សុកាន់ បានប្រាប់ថា ការដាំដំណាំសព្វថ្ងៃជួបការលំបាកខ្លះដែរ។ លោកបានលើកឡើងពីផ្លូវចូលចំការរបស់លោកពេលខ្លះទឹកឡើង ត្រូវចែវទូកមកមើលដំណាំដោយខ្លាចលិចលង់ខូចបង់។
ទាក់ទងផលដំណាំដាំដុះ ពេលខ្លះមានឈ្មួញមកទទួលទិញដល់ទីកន្លែង។ ពេលខ្លះក៏ត្រូវយកទៅលក់នៅផ្សារដោយខ្លួនឯង។
ដាំដុះដំណាំរាល់ថ្ងៃ លោក ស្បោង សុកាន់ប្រាប់ថាជៀសមិនផុតពីការប្រើប្រាស់ថ្នាំគីមីខ្លះ ដើម្បីឲ្យផលដំណាំលូតលាស់បានល្អ ការពារសត្វល្អិតកុំឲ្យស៊ីដំណាំ។ តែការប្រើជីគីមីត្រូវមានកំណត់។ ដូចបន្លែត្រូវត្រាំទឹកនិងផ្អាកបាញ់ថ្នាំ១អាទិត្យមុនយកទៅលក់ ធ្វើបែបនេះដើម្បីរក្សាសុខភាពពលរដ្ឋដែលទិញយកទៅបរិភោគ។
បញ្ហាប្រភពទឹកក៏ជារឿងប្រឈម បើតាមគ្រួសារកសិកររូបនេះ សព្វថ្ងៃនេះពឹងផ្អែកលើទឹកព្រែកទើបអាចបូមចូលក្នុងអណ្ដូងយកមកប្រើលើផលដំណាំ។



បើនិយាយពីតម្លៃវិញ ឡើងចុះមិនស្ថិតស្ថេរទេ។ នេះបើតាម លោក ស្បោង សុកាន់។
ឥឡូវតម្លៃបន្លែឡើងថ្លៃបន្តិចធ្វើឱ្យលោកមានសន្ទុះទឹកចិត្តបានខ្លះ។ កាលពីមុនតម្លៃបន្លែ ១ គីឡូ តែ ៥០០ រៀលទេ ឥឡូវនេះឡើងថ្លៃបន្តិចគឺមួយគីឡូ ២០០០ រៀល។
«មុខរបរយើងតែប៉ុណ្ណឹង ទោះបីទីផ្សារឡើងចុះក៏យើងនៅតែដាំបន្តដែរ»។ នេះបើតាមលោក ស្បោង សុកាន់។
អ្នកស្រី សាក់ គឹមសល់ ជាប្រពន្ធបានបន្ទរថា អ្នកស្រីសប្បាយចិត្តរបរកសិកម្មនេះ បើទោះបីបានផលឬមិនបានផលក្តី យ៉ាងហោចណាស់ក៏អាចជួយការសិក្សាដល់កូនក្នុងបន្ទុក ៣ នាក់របស់អ្នកស្រីផងដែរ។
ជាមួយគ្នានេះ គ្រួសារលោក ស្បោង សុកាន់ ក៏អំពាវនាវដល់រដ្ឋអំណាចភូមិឃុំជួយលើកទឹកចិត្តកសិករ និងផ្ដល់ជាយោបល់ក្នុងការប្រកបរបរកសិកម្មឲ្យល្អប្រសើរ៕
អត្ថបទ៖ រុងរឿង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


