ព័ត៌មានជាតិ
សម្ដេចនាយករដ្ឋមន្ត្រី៖ ដោយសារតម្លៃស្រូវថ្លៃ ជាហេតុនាំឱ្យកសិករសម្រុកធ្វើស្រូវប្រាំងលើសផែន ការ
សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដោយសារតែតម្លៃស្រូវបានថ្លៃ ជាហេតុនាំឱ្យប្រជាកសិករសម្រុកធ្វើស្រូវប្រាំងលើសផែនការ រហូតខ្វះទឹកធ្វើស្រូវ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះថា៖ «ឆ្នាំទៅ កម្ពុជាមានភាពអំណោយផលច្រើនទាំងការធ្វើស្រូវនៅរដូវវស្សា និងនៅរដូវប្រាំង ខណៈតម្លៃក៏ឡើងខ្ពស់ល្អ តែដោយសារតែតម្លៃឡើងខ្ពស់នេះ ប្រជាកសិករយើង ក៏បានសម្រុកធ្វើស្រូវប្រាំងលើសផែនការ»។
សម្ដេចធិបតី បន្តថា ពិតណាស់ នេះជាកិច្ចការល្អ ប៉ុន្តែ មិនត្រូវមើលរំលងនោះឡើយ ផ្ទុយទៅវិញ ត្រូវតែតាមដានជាប់ប្រចាំលើកិច្ចការនេះ ហើយជាពិសេសនៅពេលដែលពិភពលោក បានព្យាករណ៍ថា ឥទ្ធិពលអានីញ៉ូ អាចមានរយៈពេលវែងទៀត។ ដូច្នេះហើយ ទើបនៅបណ្ដាខេត្តមួយចំនួន បានណែនាំមិនឱ្យប្រជាកសិករធ្វើស្រូវប្រាំង សម្រាប់ជុំទី២នេះ។

សម្ដេចធិបតី គូសបញ្ជាក់ថា ទឹកដែលមាននៅក្នុងអាង គឺត្រូវបានប្រើប្រាស់ទាំងសម្រាប់ធ្វើស្រូវ និងទាំងសម្រាប់ប្រជា ជនប្រើប្រាស់ ដូច្នេះ ការធានាប្រភពទឹកប្រើប្រាស់ ត្រូវតែគិតពីផែនការជាក់ស្ដែង។ សម្ដេច នាយករដ្ឋមន្ត្រី បានថ្លែងថា ការថែរក្សា និងការប្រើប្រាស់ជាយុទ្ធសាស្ត្រក្នុងរយៈពេលវែង ទាមទារឱ្យរៀបចំផែនការអនុវត្តជាជំហាន ដើម្បីធានាការដោះស្រាយចំពោះមុខ និងបម្រុងរយៈពេលតទៅទៀត។
តែយ៉ាងណា សម្ដេចធិបតី ក៏បានអរគុណអាជ្ញាធរមូលដ្ឋានចំពោះការជួយសង្គ្រោះទាន់ពេលវេលាក្នុងការដាក់ម៉ាស៊ីនបូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ កន្លងមកនេះ ខណៈកន្លែងជាច្រើន បានធានាការដោះស្រាយបញ្ហាប្រកបដោយជោគជ័យ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


