ព័ត៌មានជាតិ
អភិបាលរាជធានី អំពាវនាវឲ្យប្រជាពលរដ្ឋ កុំជឿលើជនអគតិមួយចំនួន ជុំវិញការចាក់វ៉ាក់សាំងកូវីដ-១៩
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនាពីជនអគតិមួយចំនួន ជុំវិញការចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ខណៈដែលប្រមុខប្រមុខរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងកៀរគររហូតទទួលបានចាក់វ៉ាក់សាំងកូវីដ-១៩ និងស្របពេល ដែលប្រទេសអ្នកផ្តល់ជំនួយប្រឈមនិងជំងឺនេះដែរនោះ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែតកាលពីល្ងាចថ្ងៃទី១៥កុម្ភៈនេះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កាលពីថ្ងៃទី១០កុម្ភៈកន្លងមកនេះ រូបលោកផ្ទាល់ លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត កូនប្រុសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈដែលឥស្សរជនមួយចំនួនទៀតបានចាក់នៅមន្ទីរពេទ្យផ្សេងទៀត ក្រោមការរៀបចំរបស់ក្រសួងសុខាភិបាល។


លោកបញ្ជាក់ថា សម្រាប់រូបលោក គិតមកដល់ពេលនេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ មានរយៈពេល៥ថ្ងៃហើយ ប៉ុន្តែវ៉ាក់សាំងកូវីដ-១៩មិនបានធ្វើឲ្យលោកមានបញ្ហាអ្វីនោះទេ ពោលគឺគ្រាន់តែធ្វើឲ្យលោកស្អិតភ្នែកប្រមាណ១ម៉ោងក្រោយ ការចាក់វ៉ាក់សាំងនេះប៉ុណ្ណោះ បន្ទាប់ពីនោះសុខភាពរបស់លោកនៅល្អប្រសើរដដែល លោកអាចហាត់ប្រាណបានដូចសព្វមួយដង មិនមានអ្វីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ។ ដូច្នេះ លោកសូមធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនារបស់ជនអគតិ ដែលចង់បំផ្លាញ អាយុជីវិតប្រជាពលរដ្ឋនិងប្រទេសជាតិរបស់យើង។ ជនអគតិទាំងនេះគ្មានបំណងល្អជាមួយយើងទេ ពួកគេមានតែគំនិតចង់បំភ្លេចបំផ្លាញ ភាពសុខសាន្តរបស់កម្ពុជាតែប៉ុណ្ណោះ។


លោកបានបន្តទៀតថា សម្ដេចតេជោ ហ៊ុន សែន គ្មានហេតុផលណាមួយ ដែលត្រូវបំភ្លេចបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនោះទេ។ សម្ដេចមិនត្រឹមតែ បានរំដោះប្រទេសជាតិចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ តែសម្ដេចបានកសាងប្រទេសដ៏លំបាកមួយនេះ ក្លាយជាប្រទេសមានការអភិវឌ្ឍរីកចម្រើនថែមទៀត។ សម្ដេចបានគិតគូរពី សុខទុក្ខប្រជាពលរដ្ឋ តើមានហេតុផលណាមួយ ដែលសម្ដេចចង់បំភ្លេចបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនោះ។ លោកក៏បានបញ្ជាក់ទៀតថា យោងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាក្រោយពីទទួលបានវ៉ាក់សាំងកូវីដ-១៩និងក្រោយពីបានចាក់វ៉ាក់សាំងនេះ ដល់ប្រជាពលរដ្ឋអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយនោះ សេដ្ឋកិច្ចកម្ពុជានឹងកម្រើកឡើងវិញហើយ តាមរយៈការចូលមកវិនិយោគពីសំណាក់អ្នកវិនិយោគទុនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ Update បន្ថែម ចំនួនអ្នកចាក់វ៉ាក់សាំងរួច គិតមកដល់ថ្ងៃ ១៥ កុម្ភៈនេះ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


