ព័ត៌មានជាតិ
ដើមឆ្នាំនេះ កាណូតទេសចរនៅមុខផ្សាររាត្រី ទទួលបានភ្ញៀវជាតិ-អន្តរជាតិ ច្រើន
ម្ចាស់អាជីវកម្មកាណូតដឹកភ្ញៀវទេសចរជាតិ-អន្តរជាតិ បានប្រាប់ថា នាដើមឆ្នាំ ២០២៤នេះ អាជីវកម្មរបស់ខ្លួន ទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានល្អប្រសើរជាងដើមឆ្នាំមុន ហើយភ្ញៀវបរទេសភាគច្រើនមកពីប្រទេសចិន និងមកពីតំបន់អឺរ៉ុប។

អ្នកស្រី គួយ សៀវហេង ម្ចាស់អាជីវកម្មកាណូត សិត្បូដឹកភ្ញៀវទេសចរ មុខផ្សាររាត្រី នៃរាជធានីភ្នំពេញ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ដើមឆ្នាំ ២០២៤ នេះ កាណូតដឹកភ្ញៀវទេសចរ របស់អ្នកស្រី ទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ យ៉ាងច្រើនកុះករ។ អ្នកស្រី បន្ថែមថា បើប្រៀបធៀបនឹងឆ្នាំមុនៗ ឃើញថា ដើមឆ្នាំនេះ មានកំណើនភ្ញៀវទេសចរ មកដើរកម្សាន្ត និងជ្រើសរើសយកសេវាកម្មជួលទូកកម្សាន្ដតាមដងទន្លេ មុខព្រះបរមរាជវាំង គួរឱ្យកត់សម្គាល់។
ម្ចាស់អាជីវកម្ម កាណូតដឹកភ្ញៀវទេសចរ រូបនេះ បានឱ្យដឹងទៀតថា សម្រាប់ភ្ញៀវទេសចរ ដែលនិយមមកជិះទូកកម្សាន្ត នៅទីនេះ ភាគច្រើនសុទ្ធតែជា ប្រជាពលរដ្ឋខ្មែរ និងមួយចំនួនទៀតជា ជនជាតិបរទេសដែលមកពីបណ្ដាប្រទេសនានា។
អ្នកស្រី គួយ សៀវហេង បញ្ជាក់ទៀត ក្នុងចំណោមភ្ញៀវបរទេសអ្នកទាំងនោះ អ្នកស្រី សង្កេតឃើញថា ជនជាតិចិន និងអឺរ៉ុប មានចំនួនច្រើនជាងគេ បើប្រៀបធៀបនឹងជនជាតិផ្សេងៗទៀត។ អ្នកស្រី គួយ សៀវហេង បន្តទៀតថា ទាក់ទងនឹងតម្លៃសំបុត្រជិះទូកកម្សាន្ត សម្រាប់ជនជាតិខ្មែរ ក្នុងមួយនាក់ តម្លៃ ៥០០០ រៀល។ ចំណែកជនបរទេស មួយនាក់ តម្លៃសំបុត្រ 5$ ហើយចំពោះកុមារអាយុក្រោម ៦ឆ្នាំ មិនតម្រូវឱ្យទិញសំបុត្រ នោះឡើយ។

ចំណែក លោក ជ្រិន ផានិត ភ្ញៀវទេសចរជនជាតិខ្មែរ ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដែរថា លោកចូលចិត្តមកជិះទូកកម្សាន្ត នៅមុខផ្សាររាត្រី រៀងរាល់ថ្ងៃទំនេរ និងថ្ងៃចុងសប្ដាហ៍ ដើម្បីមើលទេសភាព និងស្រូបយកខ្យល់អាកាស តាមដងទន្លេ នាពេលរាត្រី។ លោក បន្ថែមថា នៅពេលបានមកជិះទូកម្ដងៗ លោកទទួលបានអារម្មណ៍ថា ធូរស្បើយអស់ទុក្ខកង្វល់ ពីបញ្ហាផ្សេងៗ ត្រូវបានប្រសើរឡើងមួយកម្រិត នៅពេលបានជិះទូកកម្សាន្ត នៅទីនេះ។

រីឯ កញ្ញា ហ៊ុយ ស្រីលក្ខណ៍ និស្សិតខ្មែរ ដែលទៅរៀននៅបរទេស ក៏បានប្រាប់ កម្ពុជាថ្មី ដែរថា កញ្ញា តែងតែមកជិះទូកនៅទីនេះ នៅពេលកញ្ញាត្រឡប់មកពីបរទេសវិញ ពីព្រោះការជិះទូកកម្សាន្ដតាមដងទន្លេ មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យកញ្ញាទទួលបានអារម្មណ៍ ស្រស់ស្រាយ និងមានគំនិតថ្មី ក្នុងការសិក្សារៀនសូត្រ បន្ទាប់ពីជិះទូកកម្សាន្តនៅមុខផ្សាររាត្រីនេះ។
កញ្ញា ហ៊ុយ ស្រីលក្ខណ៍ បានបន្ថែមទៀតថា កញ្ញា តាមរយៈការជិះទូកនាពេលរាត្រី នេះ ក៏ធ្វើឱ្យកញ្ញា បានរំសាយទុក្ខកង្វល់ទាំងអស់ដែលជួបប្រទះ កន្លងមក៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


