ព័ត៌មានជាតិ
មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យប្រគល់-ទទួល ផ្លូវជនបទក្រាលកៅស៊ូពីរជាន់៤ខ្សែនៅខេត្តស្វាយរៀង
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សុង សុផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP 3) ចុះពិនិត្យប្រគល់-ទទួល១០០% គម្រោងកែលម្អផ្លូវជនបទជំហានទី៣ ប្រភេទផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៥៧,២១៩គីឡូម៉ែត្រ ចំនួន០៤ខ្សែ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមានការចូលរួមអមដំណើរពីលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត។

លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងខេត្តស្វាយរៀង ផ្លូវទាំង៤ខ្សែនេះ ត្រូវបានគម្រោងបានចាប់ផ្តើមធ្វើការស្ថាបនាចាប់ពីខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់នៅចុងឆ្នាំ២០២៣ ជាប្រភេទផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៥៧,២១៩ គីឡូម៉ែត្រ មានចំនួន ០៤ខ្សែ រួមមាន៖ ខ្សែទី១ (SVR2) ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)ប្រវែង ១១,០៨៧ គីឡូម៉ែត្រ ចាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកបន្តថា ខ្សែទី២ (SVR3) ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៩,១៦៦ គីឡូម៉ែត្រ ចាប់ពីផ្សារចក ដល់ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ ខ្សែទី៣ (SVR4) ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២៤,៩៥៩ គីឡូម៉ែត្រ ចាប់ពីព្រៃគាវ ដល់កំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង និងខ្សែទី៤ (SVR5) ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១២,០០៧ គីឡូម៉ែត្រ ចាប់ពីព្រះពន្លា ដល់សំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់បន្ថែមថា សមិទ្ធផលក្នុងខេត្តស្វាយរៀងជាច្រើនទៀត ដែលជាអំណោយរបស់រាជរដ្ឋាភិបាល បានគិតគូរផ្ដល់នាពេលកន្លងងមកយ៉ាងសន្ធឹកសន្ធាប់៕
ដោយ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


