ព័ត៌មានជាតិ
ប្រៀបធៀបចំណូលពន្ធដារ ៥ ឆ្នាំចុងក្រោយខុសគ្នាយ៉ាងណាខ្លះ?
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចេញរបាយការណ៍ពីការប្រមូលចំណូលពន្ធនៅឆ្នាំ២០២៣ កើនឡើង ៤.៤៩% បើធៀបនឹងឆ្នាំ២០២២ ពោលបានប្រមាណជាង ៣ ពាន់លានដុល្លារ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារដែលរៀបចំឡើងកាលពីពេលថ្មីៗនេះបានបង្ហាញថា រយៈពេល ១២ ខែ ឆ្នាំ ២០២៣ ចំណូលពន្ធអាករដែលប្រមូលបានមានចំនួន ១៤ ៦២៩.១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២.១២ លានដុល្លារ) ធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ កើនឡើងចំនួន ៦២៨.២៨ ប៊ីលានរៀល (ប្រមាណជា ១៥៥.១៣ លានដុល្លារ) ស្មើនឹង៤.៤៩%។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានប្រៀបធៀបការកៀរគរចំណូលពន្ធរយៈពេល ៥ ឆ្នាំ (២០១៩-២០២៣)។ ជាក់ស្តែង ចំណូលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនៃយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារគឺ៖
-ឆ្នាំ២០១៩ ទទួលបាន ១១ ២៧៧.៣២ ប៊ីលានរៀល (ប្រមាណ ២ ៨១៩ លានដុល្លារ)
-ឆ្នាំ២០២០ ទទួលបាន ១១ ៧០០.៥២ ប៊ីលានរៀល (ប្រមាណ ២ ៩២៥ លានដុល្លារ)
-ឆ្នាំ២០២១ ទទួលបាន ១១ ២៦៦.៧៩ ប៊ីលានរៀល (ប្រមាណ ២ ៨១៦ លានដុល្លារ)
-ឆ្នាំ២០២២ ទទួលបាន ១៣ ៩៩៣.២០ ប៊ីលានរៀល (ប្រមាណ ៣ ៤៩៨ លានដុល្លារ)
-ឆ្នាំ២០២៣ ទទួលបាន ១៤ ៦២៩.១០ ប៊ីលានរៀល (ប្រមាណ ៣ ៦១២ លានដុល្លារ)

អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេល ៥ ឆ្នាំ (ឆ្នាំ ២០១៩-២០២៣) ផ្តោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាពនិងទំនើបកម្មគោលនយោបាយ និងរដ្ឋបាលសារពើពន្ធដើម្បីជំរុញបង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។
ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយ នៃយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេល ៥ ឆ្នាំ ២០១៩-២០២៣ ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូលដំណាក់កាល ៥ ឆ្នាំបន្ទាប់ ២០២៤-២០២៨៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


