ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសាងសង់សម្រេចបានជាង ៦៤% ចំណាយអស់ជាង ៩៣០លានដុល្លារហើយ
គិតមកដល់ដើមខែកុម្ភៈនេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) សម្រេចការសាងសង់បានចំនួនជាង ៦៤ភាគរយ ដោយគម្រោងនេះចាយលុយអស់ ៩៣២លានដុល្លារហើយ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

ថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃនេះ លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា ជាមធ្យមការចំណាយទៅលើគម្រោងប្រចាំថ្ងៃអស់ចន្លោះប្រមាណពីជាង ២លានដុល្លារ ទៅ ៣លានដុល្លារ ក្នុងមួយថ្ងៃ។
ដោយឡែក ការកសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេចតេជោ កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥ គីឡូម៉ែត្រ សម្រេចបាន៨៥% ហើយ គិតមកដល់ពេលនេះ។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិនេះ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំឆ្នាំ២០២៤ (ដំណាក់កាលទី១) (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC/Cambodia Airport Investment Co.,Ltd )។

កាលពីថ្ងៃទី ១៤ កុម្ភៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមអ្នកជំនាញបានចុះពិនិត្យផ្ទាល់អំពីវឌ្ឍនភាពនៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ភ្នំពេញថ្មីនេះ។
លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទស្សនកិច្ចចុះទៅផ្ទាល់ ដើម្បីពិនិត្យពីដំណើរការសាងសង់គម្រោងអាកាសយានដ្ឋាននេះ នៅខែ មីនា ខាងមុខ។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា បើពុំមានការប្រែប្រួល អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) នឹងគ្រោងដាក់ឲ្យដំណើរការ នៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ។
សូមបញ្ជាក់ថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ៕




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


