ព័ត៌មានជាតិ
មួយថ្ងៃម្សិលមិញនេះ អ្នកដំណើរតាមផ្លូវអាកាសចូលប្រទេសកម្ពុជាមានជិត ១ ម៉ឺននាក់
បើតាមមន្រ្តីអាកាសចរណ៍ស៊ីវិលបានឲ្យកម្ពុជាថ្មីដឹងថា មួយថ្ងៃម្សិលមិញនេះ មានអ្នកដំណើរតាមផ្លូវអាកាសចូលប្រទេសកម្ពុជាមានជិត ១ ម៉ឺននាក់។
លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យអាកាសចរស៊ីវិលបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកនេះថា អ្នកដំណើរដែលចូលប្រទេសតាមផ្លូវអាកាសនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញសរុបមានចំនួន ៩ ៨៩៦ នាក់។

លោក ស៊ីន ចាន់សេរីវុត្ថា បានបញ្ជាក់បន្ថែមថា «អ្នកដំណើរជិត ១ ម៉ឺននាក់មាន ៨១ សញ្ជាតិ ខណៈប្រទេសដែលនាំមុខគេមានចិនមានចំនួន ៣ ១៥៥ នាក់ ម៉ាឡេស៊ី ៣១៣ នាក់, កូរ៉េខាងត្បូង ២៨៦ នាក់ និង ថៃ ២៤២នាក់»។
បើតាមរបាយការណ៍ពីអាកាសចរណ៍ស៊ីវិល ក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់ប្រទេសកម្ពុជា មានអ្នកដំណើរឆ្លងកាត់ជាង ៣ លាននាក់ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុនកើនឡើង ២០ ភាគរយ។

គិតចាប់ពីដើមខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ មានភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ មានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៣ ម៉ឺនជើង, អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៣ លាននាក់ និងទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៤២ លានគីឡូក្រាម។
បើធៀបរយៈពេល ៧ ខែ (មករា-កក្កដា) ឆ្នាំ២០២៤ ទៅនឹងរយៈពេល ៧ខែ (មករា-កក្កដា) ឆ្នាំ២០២៣ កំណើនជាមធ្យមសម្រាប់ចំនួនជើងហោះហើរកើនឡើងប្រមាណ ១៣%, ចំនួនអ្នកដំណើរកើនឡើងប្រមាណ ២០% និងចំនួនទំនិញតាមផ្លូវអាកាសកើនឡើងប្រមាណ ៤៤%៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


