ព័ត៌មានជាតិ
ចាប់ផ្តើមដំណើរការខ្សែរថយន្តក្រុងសាធារណៈពីគោលដៅវត្តភ្នំឆ្ពោះមកសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ
អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការដឹកផ្ទាល់ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញរៀបចំនៅតម្រាយខ្សែរត់ ដើម្បីសម្រួលដល់និស្សិតដែលកំពុងសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទីតាំងបូរី ប៉េង ហួត បឹងស្នោរ ដែលមានតម្រាយផ្លូវចំនួន២ខ្សែសំខាន់ៗ។

នៅថ្ងៃទី១ នៃការបញ្ចេញរថយន្តក្រុងសាធារណៈ ដើម្បីដឹកប្រជាពលរដ្ឋចេញពីចំណតគោលដៅវត្តភ្នំតាមតម្រាយផ្លូវឆ្ពោះទៅកាន់ចំណត សកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ ដែលមានទីតាំងនៅក្នុងមូលដ្ឋានសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញបាន បញ្ជាក់ថា ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការដឹកផ្ទាល់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញអោយរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញរៀបចំនៅតម្រាយខ្សែរត់ដើម្បីសម្រួលដល់និស្សិតដែលកំពុងសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទីតាំងបូរី ប៉េង ហួត បឹងស្នោអាចទទួលបាននៅសេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញនេះធ្វើដំណើរបាន ហើយក្នុងនោះដែលអាជ្ញាធរបានប្រើប្រាស់តម្រាយផ្លូវចំនួន២ខ្សែសំខាន់ៗ ដោយខ្សែទី១តភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ចូលតំបន់បូរីប៉េងហួត ឆ្លងកាត់ចូលទៅសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ រួចត្រឡប់ទៅវិញ ប្រើប្រាស់ផ្លូវតំណរភ្ជាប់នៅក្នុងតំបន់អភិវឌ្ឍន៍កោះនរានិងកោះពេជ្រ ឆ្ពោះទៅកាន់ផ្លូវព្រះមុនីវង្សរហូតឈានទៅចំណតចុងក្រោយម្តុំសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវត្តភ្នំ ចំណែកខ្សែទី២ តភ្ជាប់ពីចំណតរថយន្តក្រុង គួចកាណុង តាមបណ្តោយផ្លូវព្រះមុនីរ៉េតរហូតដល់តំបន់អភិវឌ្ឍន៍កោះពេជ្រនិងកោះនរា ឆ្លងចូលតាមផ្លូវក្នុងបូរីប៉េង ហួត បឹងស្នោឈានទៅកាន់សកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវវិញ ហើយសម្រាប់ការប្រើប្រាស់រថយន្តក្រុងមានពីរវេន ដោយវេនទី១ចាប់ផ្តើមម៉ោង៥កន្លះព្រឹកក្នុងរយៈ១៥នាទី ចេញរថយន្ត១គ្រឿង និងវេនទី២ពីថ្ងៃរសៀលរហូតដល់៨កន្លះយប់។

លោកបានបញ្ជាក់បន្ថែមតម្រាយផ្លូវ២ខ្សែខាងលើនេះ គឺអាចសម្រួលច្រើនដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរជាពិសេសសិស្សនិស្សិតដែលសិក្សានៅក្នុងសកលវិទ្យាល័យជាតិគ្រប់គ្រងអាចប្រើរថយន្តក្រុងសាធារណៈ។

ជាមួយនោះដែរ លោកសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានសម្ដែងនៅក្តីរីករាយសប្បាយចិត្តនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសបើកនៅតម្រាយផ្លូវរថយន្តក្រុងសម្រាប់ជាផលប្រយោជន៍ដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញជាក៏ដូចជាសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវដែលមានសាស្ត្រចារ្យ សិស្សនិស្សិត មករៀនមានសេវាពេញលេញនិងអរគុណដល់សម្តេចធិបតីដែលបានយកទុកដាក់ដល់យុវជន និស្សិត សាស្ត្រចារ្យលោកគ្រូ អ្នកគ្រូបុគ្គលិក ក៏ដូចប្រជាពលរដ្ឋអាចធ្វើដំណើរតាមតម្រាយផ្លូវទាំងនេះបាន។

និស្សិតដែលសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រងបានសម្ដែងក្តីរីករាយជាខ្លាំងហើយបានលើកថា កន្លងមកពេលធ្វើដំណើរទៅសាលាម្តងៗពួកគេមានការលំបាកខ្លាចតែជួបគ្រោះថ្នាក់ជាយថាហេតុហើយចំណាយថវិកានិងពេលវេលាច្រើន ពេលនេះក្រោយសម្តេចមហាធិបតីផ្តល់នៅសេវារថយន្តក្រុងសាធារណៈធ្វើដំណើរមកដល់សកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ ពិតជួយសម្រួលច្រើនណាស់ដល់ពួកគាត់ ដោយសារជិះរថយន្តក្រុងមិនអស់ប្រាក់ ហើយមានសុវត្ថិភាពនិងអាចមានពេលអានសៀវភៅរំលឹកមេរៀននៅក្នុងរថយន្តពេលកំពុងធ្វើដំណើរតាមផ្លូវបាន ពួកគេពិតជាមានចិត្តសោមនរីករាយយ៉ាងខ្លាំងនិងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាវរធិបតី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


