Connect with us

ព័ត៌មានជាតិ

ពិធីបុណ្យទាំង៥ ដែលទណ្ឌិតអាចស្នើសុំលើកលែង នឹងបន្ធូរបន្ថយទោស

បានផុស

នៅ

ព្រះរាជក្រឹត្យថ្មីដែលយកទៅអនុវត្តរួមមានជំពូក៦ មាត្រា១៩មាត្រា នៃព្រះរាជក្រឹត្យនេះ បានបញ្ជាក់ថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ។

ពិធីបុណ្យ​ទាំងនោះ​រួមមាន ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ពិធីបុណ្យ​វិសាខបូជា ពិធីបុណ្យ​ឯករាជ្យជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប​ និង ​សំពះ​ព្រះខែ អកអំបុក​។

ការបន្ធូរ​បន្ថយទោស និង​ការលើកលែង​ទោស​ចំពោះ​ទណ្ឌិត​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​សមាហរណកម្ម​ទណ្ឌិត​នោះ​ឱ្យ​ចូលទៅ​រួមរស់​ក្នុង​សង្គម​វិញ ឬ​ក្នុង​គោលបំណង​ផ្នែក​មនុស្សធម៌ ហើយ​អាចអនុវត្ត​បាន​តែ​ចំពោះ​ទណ្ឌិត​ដែល​ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ដោយ​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ​ប៉ុណ្ណោះ​។

ការបន្ធូរបន្ថយ និង​ការលើកលែង​ទោស​អាចអនុវត្ត​ចំពោះ​ទណ្ឌិត​ដែល​បាន​បំពេញ​លក្ខខណ្ឌ​មួយចំនួន​ដូចជា​ភ្ញាក់រឭក​ខិតខំ​កែប្រែ​គំនិត​មាយាទ​ឱ្យ​ក្លាយជា​ពលរដ្ឋ​សុចរិត​។ គោរព​តាម​បទបញ្ជា​ផ្ទៃក្នុង​របស់​ពន្ធនាគារ ចូលរួម​កម្មវិធី​អប់រំ​កែប្រែ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គោរព​បាន​យ៉ាង​ត្រឹមត្រូវ​តាម​ការណែនាំ​ផ្សេងទៀត​របស់​ពន្ធនាគារ​។

នៅឆ្នាំ២០២០កន្លងទៅនេះព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ សម្រេចលើកលែងទោសដល់ទណ្ឌិតចំនួន ៥៥នាក់ និង បន្ធូរបន្ថយទោសមានចំនួន ៨៧៦នាក់។ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅឆ្នាំ២០២០ ទណ្ឌិតដែលបានធ្វើសំណើសុំលើកលែងទោស និងបន្ធូរបន្ថយទោស មានចំនួនសរុប ១៧៥៣នាក់ ស្រីមានចំនួន ១១៣នាក់។ ក្នុងនោះ ទណ្ឌិតដែលធ្វើសំណើសុំលើកលែងទោសមានចំនួន ៥១៦នាក់ និងទណ្ឌិតធ្វើសំណើសុំបន្ធូរបន្ថយទោសមានចំនួន ១២៣៧នាក់។

លោកបានបន្តថានៅឆ្នាំ២០២០កន្លងទៅនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ សម្រេចលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតសរុបមានចំនួន ៩៣១នាក់ ស្រីមានចំនួន ៩០នាក់។ ក្នុងនោះ ទណ្ឌិតដែលទទួលបានការលើកលែងទោសមានចំនួន ៥៥នាក់ និងទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោសមានចំនួន ៨៧៦នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២ នាទីutes មុន

ហាងទំនិញ និងអាហារដ្ឋានជាង ៨០ បោះទីតាំង​បើកអាជីវកម្ម​នៅព្រលានយន្តហោះអន្តរជាតិ​តេជោ

ព័ត៌មានជាតិ៦ នាទីutes មុន

ក្រសួងព័ត៌មាន អំពាវនាវដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ LIVA BALANCE

សន្តិសុខសង្គម៦ នាទីutes មុន

អាជ្ញាធរខណ្ឌដូនពេញ ត្រៀមប្រើវិធានការក្ដៅដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅតំបន់បារបារាំង

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ណាតូ ចាប់ផ្ដើមយក​ចិត្ត​ទុក​ដាក់​ខ្លាំង និង​បារម្ភ​អំពី​បច្ចេកវិទ្យា​ដ្រូន

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រុង​ក្រចេះ បញ្ចប់​ការ​វាស់វែង​ដីធ្លីជាប្រព័ន្ធ ខណៈ​អាជ្ញាធរ​ខេត្ត​បន្ត​ជំរុញ​បញ្ចប់​​ទូទាំំង​ខេត្ត​នៅ​ឆ្នាំ​២០២៥

Sokha Hotels

ព័ត៌មានពេញនិយម