ព័ត៌មានអន្ដរជាតិ
វៀតណាមផ្ដល់ប្រាក់កម្ចីឲ្យអតីតអ្នកទោស ដើម្បីកសាងជីវិតថ្មី
រដ្ឋាភិបាលវៀតណាមកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយអ្នកដែលធ្លាប់ជាប់គុក ឲ្យកសាងជីវិតថ្មីដោយការផ្តល់ប្រាក់កម្ចី ។

បើយោងតាមការសម្រេចចិត្តថ្មីៗដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី អ្នកដែលត្រូវបានដោះលែងពីពន្ធនាគារមានសិទ្ធិទទួលប្រាក់កម្ចីអតិបរមាចំនួន ៤ ២០០ ដុល្លារ ក្នុងគោលបំណងផលិតកម្ម និងអាជីវកម្ម ។

ចំណែកឯអតីតអ្នកទោសផ្សេងទៀតដែលមានបំណងបង្កើនជំនាញការងាររបស់ពួកគេ អាចខ្ចីប្រាក់អតិបរមាចំនួន ១៦៨ ដុល្លារ ក្នុងមួយខែ ។ ប៉ុន្តែដើម្បីទទួលបានប្រាក់កម្ចី អតីតអ្នកទោសត្រូវតែគោរពច្បាប់វៀតណាមទាំងអស់ ហើយមិនត្រូវប្រព្រឹត្តអំពើអាក្រក់ក្នុងសង្គមណាមួយឡើយ បន្ទាប់ពីការដោះលែង ។

ពួកគេត្រូវបានអនុញ្ញាតឱ្យទទួលប្រាក់កម្ចីក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ពីការដោះលែង ។ សូម្បីរោងចក្រ រួមទាំងសហគ្រាសធុនតូច និងមធ្យម សហករណ៍ និងគ្រួសារអាជីវកម្ម ដែលផ្តល់ការងារដល់អតីតអ្នកទោស ក៏មានសិទ្ធិទទួលបានប្រាក់កម្ចីទាំងនេះផងដែរ លុះត្រាពួកគេមានកម្មករជាអតីតអ្នកទោសយ៉ាងហោចណាស់ ១០ ភាគរយ ។

ក្រុមហ៊ុនមានសិទ្ធិទទួលបានប្រាក់កម្ចីរហូតដល់ ៨៤ ០០០ ដុល្លារ សម្រាប់គម្រោងនីមួយៗ ។ ដោយឡែកអតីតអ្នកទោស និងក្រុមហ៊ុនមិនអាចទទួលបានប្រាក់កម្ចីទេ ប្រសិនបើពួកគេកំពុងជំពាក់បំណុលធនាគារវៀតណាមផ្សេងទៀត ។
យោងតាមសេចក្តីសម្រេច អត្រាការប្រាក់កម្ចីគឺស្មើនឹងប្រាក់កម្ចីដែលផ្តល់ដល់គ្រួសារក្រីក្រប៉ុណ្ណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ កាត់ទោសអ្នកជួញដូរផ្លូវភេទលើតារាស្រីតម្លៃរាប់ម៉ឺនដុល្លារ នៅប្រទេសវៀតណាម
ចុចអាន៖ IMF យល់ព្រមផ្តល់កម្ចី ១៥.៦ ពាន់លានដុល្លារដល់អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


