ព័ត៌មានជាតិ
ក្រសួងអប់រំនឹងរៀបចំប្រឡងឌីប្លូមនៅថ្ងៃទី២ខែកញ្ញា ខាងមុខ
ក្រសួងអប់រំយុវជននិងកីឡា នឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមនៅថ្ងៃទី២ ខែកញ្ញា និងប្រកាសលទ្ធផលនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ខណៈឆ្នាំមុនក្រសួងរៀបចំប្រឡងនៅថ្ងៃទី២ ខែតុលា និងប្រកាសលទ្ធផលនៅថ្ងៃទី៩តុលា។
យោងតាមការណែនាំស្តីពីការប្រព្រឹត្តិទៅនៃការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិរបស់ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡងចាប់តាំង ពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។

ក្រសួងអប់រំបានណែនាំដល់គ្រឹះស្ថានមធ្យមសិក្សានីមួយៗត្រូវប្រើប្រាស់បុគ្គលិកអប់រំនៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។ មន្ទីរអប់រំ យុវជននិងកីឡា មានភារកិច្ចបញ្ជូនមន្ត្រីជំនាញដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាព និងមានភារកិច្ចចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់។
យ៉ាងណាក៏ដោយក្រសួងនឹងមិនអនុញ្ញាតឱ្យសិស្សចូលរួមប្រឡងឌីប្លូមឡើយក្នុងករណីសិស្សមានមធ្យមភាគពិន្ទុប្រចាំឆ្នាំក្រោម ២៥,០០។ សិស្សគ្មានមធ្យមភាគពិន្ទុប្រឡងឆមាសឈប់ឥតច្បាប់ក្នុងពេលប្រឡងឆមាសមុខវិជ្ជាណាមួយនិងឈប់មានច្បាប់ក្នុងពេលប្រឡងឆមាសចាប់ពី ៣មុខវិជ្ជាឡើងទៅ។ សិស្សអវត្តមានលើសពីចំនួនកំណត់ដូចជាអវត្តមានឥតច្បាប់លើសពី ៣០ដងឡើងទៅ អវត្តមានឥតច្បាប់ និងមានច្បាប់លើសពី ៤០ដងឡើងទៅ និងអវត្តមានមានច្បាប់លើសពី៥៥ដងឡើងទៅហើយចំនួនអវត្តមានត្រូវគិតចាប់ពីបើកបវេសនកាលរហូតដល់ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៤។

គួរបញ្ជាក់ថា ប្រឡងឌីប្លូមមានមុខវិជ្ជាចំនួន ១០ មុខវិជ្ជា ត្រូវជា ១១ វិញ្ញាសា រួមមាន ៖ តែងសេចក្ដី ,គីមីវិទ្យា ,ផែនដី និងបរិស្ថានវិទ្យា ,រូបវិទ្យា ,ភូមិវិទ្យា ,សីលធម៌-ពលរដ្ឋវិជ្ជា ,គណិតវិទ្យា ,ការសរសេរតាមអាន ,ជីវវិទ្យា ,ប្រវត្តិវិទ្យា និង
ភាសាបរទេស។ ចំពោះរបបពិន្ទុបេក្ខជនទទួលបានជាអតិបរមាមានចំនួន ៤៤៥ ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ ១០០ ពិន្ទុ សរុបពិន្ទុទាំងអស់ ៥៤៥ ពិន្ទុ។ ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រ ដូចនេះពិន្ទុប្រឡងជាប់ គឺ ៥៤៥
ដក ២៥ រួចចែកនឹង ២ ស្មើនឹង ២៦០ ពិន្ទុ សម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វៃរិនពិន្ទុជាប់ ៤៤៥ ដក ២៥ ចែកនឹង ២ ស្មើនឹង២១០ ពិន្ទុ។
ពិន្ទុដែលទទួលបាននិទ្ទេសមធ្យមចាប់ពី ២៦០ ដល់ ៣៣៧ ពិន្ទុ និទ្ទេសល្អបង្គួរចាប់ពី ៣៣៨ ដល់ ៤១៥ ពិន្ទុ និងនិទ្ទេសល្អចាប់ ៤១៦ ពិន្ទុឡើងទៅសម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វៃរិនពិន្ទុចាប់ពី ២១០ ដល់ ២៧២ ទទួលនិទ្ទេសមធ្យម។ ពិន្ទុចាប់ពី២៧៣ ដល់ ៣៣៥ ទទួលបាននិទ្ទេសល្អបង្គួរ និងពិន្ទុចាប់ពី ៣៣៦ ឡើងទៅទទួលបាននិទ្ទេសល្អ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


