លោក ​វង សូត ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​ធ្វើ​ពិធី​បញ្ចុះបឋមសិលា សាងសង់​អគារសិក្សា​ថ្មី​​ នៅ​ស្អែក​នេះ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក ​វង សូត ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​ធ្វើ​ពិធី​បញ្ចុះបឋមសិលា សាងសង់​អគារសិក្សា​ថ្មី​​ នៅ​ស្អែក​នេះ​

Published

on

លោក​វង សូត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ដឹកនាំ​ក្រុមការងារ រួម​នឹង​មន្ត្រី​ជំនាញ​សំណង់ នា​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​ធ្វើ​ពិធី​បញ្ចុះបឋមសិលា សាងសង់​អគារសិក្សា​ថ្មី​ដែល​ចុះ​បឋមសិលា​នៅ​ថ្ងៃស្អែក​នេះ​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី។

​ការចុះពិនិត្យ​នេះ​ដើម្បី​ពិនិត្យ​ទីតាំង​ត្រៀម​ធ្វើ​ពិធី​បញ្ចុះបឋមសិលា សាងសង់​ជា​អគារសិក្សា​ថ្មី ដែល​( ១១​ម៉ែត្រ × ៧០​ម៉ែត្រ​) កម្ពស់​២​ជាន់ ស្មើនឹង ១២​បន្ទប់ ដែល​ជា​អំណោយ​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ។ ពិធី​បញ្ចុះ​បឋមសិលា​ គ្រោង​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃស្អែក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃទី​១៩ កុ​ម្ភៈ​ឆ្នាំ​២០២១៕

អត្ថបទ៖ វិមាន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 mins ago

នគរបាល​ចរាចរណ៍​ផ្លូវគោក​ចុះអនុវត្ត​ច្បាប់និង​ចែក​ម៉ាសជូនប្រជាពលរដ្ឋធ្វើ​ដំណើរ​តាម​ដងផ្លូវ​

ព័ត៌មានជាតិ8 mins ago

សម្តេចតេជោ ស្នើព្រឹទ្ធសភាប្រញាប់អនុម័ត ច្បាប់មួយនេះ ស្របពេលកូវីដ១៩ កំពុងរីករាលដាលខ្លាំង

ព័ត៌មានជាតិ32 mins ago

នេះទិដ្ឋភាព​បន្ទប់សណ្ឋាគារផ្កាយ ៥ កណ្តាលក្រុង​ភ្នំពេញ​ ក្លាយជា​មន្ទីរពេទ្យព្យាបាលអ្នកឆ្លងកូវិដ

ព័ត៌មានអន្ដរជាតិ38 mins ago

យោធាមីយ៉ាន់ម៉ាដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលែងឲ្យរាយការណ៍ពីបាតុកម្ម

ព័ត៌មានជាតិ49 mins ago

ខេត្តពោធិ៍សាត់ត្រៀមមណ្ឌលធ្វើចត្តាឡីស័កជិត៣០កន្លែងសម្រាប់ទទួលពលករខ្មែរមកពីថៃ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services