ព័ត៌មានជាតិ
អាជ្ញាធរសៀមរាបបង្ហាញផែនការធ្វើឲ្យវិស័យទេសចរណ៍ងើបឡើងវិញក្នុងបរិបទកូវីដ១៩
ក្នុងស្ថានភាពជំងឺកូវីដ១៩ បានកើតមានឡើងនៅលើពិភពលោក និងឆ្លងចូលមកក្នុងប្រទេសកម្ពុជា បានធ្វើឲ្យវិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងគំហុក។ នៅឯខេត្តសៀមរាប ភ្ញៀវទេសចរបានធ្លាក់ស្ទើរដល់ចំណុចសូន្យ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៏ខេត្តសៀមរាបបានថ្លែងថា នៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩នេះ ខេត្តសៀមរាបបានរងផលប៉ះពាល់ ហើយស្ថានភាពភ្ញៀវទេសចរបរទេសនាពេលបច្ចុប្បន្ននេះ ក្នុង១ថ្ងៃ មានពី៣០ ទៅ៥០នាក់ប៉ុណ្ណោះ។

បើតាមប្រធានមន្ទីរទេសចរណ៏ នៅក្នុងខែមករា កុម្ភៈ និងមីនា ឆ្នាំ២០២០ មានភ្ញៀវទេសចរចន្លោះពី១៥ ម៉ឺនទៅ១៧ម៉ឺននាក់ក្នុង១ខែ ប៉ុន្តែក្រោយពីមានវិបត្តិជំងឺកូវីដ មានការធ្លាក់ចុះ នៅសល់ប្រមាណពី១៥០០នាក់ ទៅ១៧០០ នាក់ប៉ុណ្ណោះក្នុង១ខែ ហើយនៅក្នុងចន្លោះពីខែមីនាដល់ខែធ្នូ ឆ្នាំ២០២០ ស្ថានភាពភ្ញៀវទេសចរបានធ្លាក់ចុះពី៩៨ ទៅ៩៩ ភាគរយក្នុងមួយខែ។
លោកអះអាងថា ដោយសារមានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត និងការចង្អុលបង្ហាញពីរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍បានផ្ដោតការយកចិត្តទុកដាក់ទៅលើការរៀបចំគោលដៅទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ នៅតាមដំបន់អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍។

លោកបន្តថា នៅខេត្តសៀមរាប មានតំបន់គោលដៅទេសចរណ៍យ៉ាងច្រើន ដែលត្រូវជំរុញនៅក្នុងដំណាក់កាលនេះ។ អ្វីដែលមានបញ្ហាធ្ងន់ធ្ងរនោះ គឺធនធានមនុស្សដែលយើងបានរៀបចំបណ្ដុះបណ្ដាលនាពេលកន្លងមកទុកប្រើ ត្រូវបាត់បងអស់ ដោយសារតែភ្ញៀវទេសចរបានធ្លាក់ចុះ ហើយកន្លងមកមានបម្រាមបិទអាជីវកម្មមួយចំនួន ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ប្រតិបត្តិការការទេសចរណ៍របស់ខេត្តផងដែរ។

លោក ង៉ូវ សេងកាក់ លើកឡើងដែរថា ក្នុងនាមមន្ទីរជំនាញ លោកនឹងខិតខំប្រឹងតែទៅលើការងាររៀបចំតំបន់រមណីយដ្ឋាន ក៏ដូចជាសហគមន៍ ដែលថ្នាក់ដឹកនាំបានដាក់ចេញ ដើម្បីអភិវឌ្ឍន៍តំបន់ទេសចរណ៍។
លោកថា ថ្មីៗនេះនៅក្នុងទីក្រុងសៀមរាប ក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវចំនួន៣៨ខ្សែ ដែលនេះ គឺជាចំនុចខ្លាំងសម្រាប់ទីក្រុងសៀមរាប នៅពេលដែលចប់ជំងឺកូវីដ នឹងដំណើរការបានល្អ ហើយភ្ញៀវទេសចរនឹងចូលទៅលេងកំសាន្តច្រើនឡើងវិញ។
ចំណែកលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបបានអះអាងថា ការបទបាត់បង់ភ្ញៀវនៅខេត្តសៀមរាប នៅពេលនេះមិនមែនមកពីកត្តាផ្ទៃក្នុងរបស់យើងនោះទេ តែវាជាវិបត្តិសកល គឺស្ថិតនៅក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ដែលសូម្បីតែនៅប្រទេសថៃ ក៏ដូចជាពិភពលោកបានគាំងស្ដូកតែម្ដងទាក់ទងវិស័យទេសចរណ៍នេះ។
លោកថា ដោយសារចរាចរណ៍អន្តរជាតិត្រូវបានគាំង ដូច្នេះមិនមានបរទេសណា គេចូលមកលេងសៀមរាបទេ។ ដូច្នេះផែនការទេសចរណ៍នេះ គឺប៉ះពាល់ទាំងអស់នៅលើពិភពលោក គឺមិនមែនតែនៅកម្ពុជាទេ ហើយក៏មិនមែនតែសម្រាប់ខេត្តសៀមរាបនេះដែរ។

បើតាមលោក ពៅ ពិសិដ្ឋ ដំណាក់កាលកូវីដ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈមួយចំនួន ដើម្បីអនុវត្តនៅក្នុងដំណាក់កាលជំងឺកូវីដនេះ ហើយចំណុចដ៏ធំមួយដែលត្រូវធ្វើ គឺការអនុវត្តនូវវិធានការសុវត្ថិភាពទេសចរណ៍ក្នុងដំណាក់កាលកូវីដ ដែលក្នុងនោះ លោកអភិបាលខេត្តបានបង្កើតគណៈកម្មការមួយ ដើម្បីពិនិត្យមើលគ្រប់ទីតាំងអាជីវកម្មដ្ឋាននៅក្នុងខេត្ត ដែលមកដល់ពេលនេះអនុវត្តបាន៧៤ ភាគរយហើយ ក្នុងការអប់រំ ដែលនាំគាត់ឲ្យមានវិធានការ ការពារជំងឺកូវីដ-១៩នេះ ដូចជាការដាក់អាកុល ការវាស់កំដៅ និងគម្លាតសុវត្ថិភាពជាដើម។
ក្រៅពីយុទ្ធការនេះ នៅតាមព្រំដែនអាជ្ញាធរខេត្ត បានរៀបចំទទួលពលករ ដែលមកពីព្រំដែន ដើម្បីធ្វើចត្តាឡីស័ក មុននឹងបញ្ជូនពួកគាត់ទៅក្នុងសហគមន៍វិញវិញ ហើយការងារទាំងអស់នេះ គឺបានអនុវត្តជាប្រចាំ។
ជាមួយគ្នានោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវផែនការមេ ដើម្បីធ្វើការអភិវឌ្ឍវិស័យទេសចរណ៍ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ សម្រាប់អនុវត្តផ្ទាល់នៅក្នុងខេត្តសៀមរាបតែម្ដង។

លោកថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់កញ្ចប់ថវិកាពិសេសៗសម្រាប់ធ្វើការអភិវឌ្ឍផ្លូវ៣៨ខ្សែនៅទីក្រុងសៀមរាប រួមផ្សំជាមួយការដាក់នូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប គឺជាការអភិវឌ្ឍវិស័យទេសចរណ៍មួយនៅក្នុងគោលដៅមួយដែលមានផែនការមេចង្អុលផ្លូវច្បាស់លាស់ល្អ ហើយផែនការមេដៃបានប្រជុំឆ្លងគណៈកម្មការអន្តរក្រសួងរួចហើយ។
លោកអភិបាលរងបញ្ជាក់ដែរថា តាមផែនការមេនេះ ទៅដល់រហូតដល់ឆ្នាំ២០៣៥ កម្ពុជានឹងអាចនាំទេសចររហូតដល់រង្វង់៨ លាននាក់ ក្នុងមួយឆ្នាំ ដែលកត្តាទាំងអស់នេះរួមផ្សំជាមួយ នឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត បូករួមជាមួយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ព្រលានយន្តហោះថ្មីត្រូវបញ្ចប់ និងការអភិវឌ្ឍទេសចរណ៍ដោយមានផែនការមេច្បាស់លាស់ផងនោះ ប្រជាពលរដ្ឋនៅខេត្តសៀមរាប នឹងទទួលបាននូវឱកាសនៃកំណើនទេសចរយ៉ាងច្រើនតាមផែនការ៕
អត្ថបទ៖កោះកែវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


