ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបត្ថម្ភថវិកាចំនួន៤ម៉ឺនដុល្លារ សាងសង់ខ្លោងទ្វារវត្ត
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប បានឧបត្ថម្ភថវិកាចំនួន៤ម៉ឺនដុល្លារអាមេរិក សម្រាប់សាងសង់ខ្លោងទ្វារថ្មីនៃវត្តបុព្វទិសារាម ហៅវត្តកំពង់ក្តី ស្ថិតក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង តាមរយៈឯកឧត្តម ប៉ុល សុគុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់ក្តី ដើម្បីទុកជាសម្បត្តិគរុភ័ណ្ឌវត្ត។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារថ្មីវត្តបុព្វទិសារាមនេះ លោក ប៉ុល សុគុណ បានមានប្រសាសន៍ថា ការជួយឧបត្ថម្ភជាថវិការបស់សម្តេចពិជ័យសេនា ទៀ បាញ់ នាពេលនេះ គឺឆ្លើយតបទៅនឹងការសុំបិណ្ឌបាត្រពីព្រះគ្រូអនុគណស្រុកជីក្រែង និងប្រគេនជូនទៅតាមតម្រូវការចាំបាច់ជាក់ស្តែង ហើយមុននឹងសម្រេចសង់ខ្លោងទ្វារថ្មីនេះឡើង គឺក្រុមការងារនិងក្រុមជាងបានសិក្សារួចហើយ គឺថាមិនអាចគាស់ក្លោងទ្វារចាស់មកដាក់នៅទីតាំងថ្មីបានទេ ដោយហេតុថា កាលពីពេលមុនផ្លូវចូលទៅវត្តចាប់ពីខ្លោងទ្វារនេះគឺតែមួយ ប៉ុន្តែបច្ចុប្បន្នកំណាត់ផ្លូវនេះ ត្រូវកាត់ផ្ដាច់ដោយសារការធ្វើផ្លូវជាតិលេខ៦ថ្មី ជាហេតុមិនអាចឱ្យមហាជនដឹងបានថាមានវត្តនៅក្បែរៗនេះទេ ព្រោះវត្តនេះមានទីតាំងចូលជ្រៅទៅក្នុងទៀត។

លោក មានប្រសាសន៍ទៀតថា កម្ពុជា ក្រោមការនាំការដឹកនាំដ៏ឈ្លាសវៃ និងក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យមាតុប្រទេសយើងទទួលបានសុខសន្តិភាព ស្ថេរភាពពេញលេញ និងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ សាលារៀន មន្ទីរពេទ្យ ស្រះទឹក អណ្តូងទឹកព្រះវិហារ ឧបដ្ឋានសាលា សេនាសនៈ និងពិធីសាសនា នានា ។ល។ ត្រូវបានស្តារ និងអភិវឌ្ឍន៍ឡើងវិញយ៉ាងឆាប់រហ័សនឹកស្មានពុំដល់ ពិសេសព្រះពុទ្ធសាសនាត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញថាជា«សាសនារបស់រដ្ឋ» ៕
អត្ថបទ ៖ គឿនវេត

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


