ព័ត៌មានជាតិ
ស្គាល់អត្តសញ្ញាណសពស្ត្រី ដែលឃាតកកាប់ចិញ្ច្រាំ
មកទល់ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាល បានស្គាល់អត្តសញ្ញាណសពស្ត្រីម្នាក់ ដែលរងអំពើឃាតកម្មដ៏ព្រៃផ្សៃ ដែលគេប្រទះឃើញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចទីលានចាក់សំរាម ក្បែរស្ពានរាគអាចម៍ស្ថិតក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ ស៊ី ឌី អធិការនគរបាល ក្រុងសិរីសោភ័ណ ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពស្ត្រីរងគ្រោះមាន ឈ្មោះ ទិត្យ ស្រីសួង អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី មកធ្វើការនៅកន្លែងផលិតទឹកសុទ្ធមួយកន្លែង នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោក ស៊ី ឌី បានបន្តថា យោងតាមម្តាយនិងសាច់ញាតិ ថា ជនរងគ្រោះបានចំណាកស្រុកមករស់នៅ និងធ្វើការនៅក្រុងសិរីសោភ័ណ ច្រើនឆ្នាំមកហើយ ក្នុងនោះនាងធ្លាប់ធ្វើការនៅរោងចក្រកាត់ដេរ ក្រោយមកបានធ្វើការនៅកន្លែងផលិតទឹកសុទ្ធ។ លោកថា នៅទីនោះ នាងមានទំនាក់ទំនាក់ស្នេហា និងរស់នៅដូចប្តីប្រពន្ធ ជាមួយបុរសពោះម៉ាយម្នាក់ ដែលជាកម្មករធ្វើការជាមួយគ្នា ប៉ុន្តែគូស្នេហ៍ដែលយកប្តី ប្រពន្ធចិត្តឯងនេះ មិនចុះសម្រុងនឹងគ្នានោះឡើយ។
សមត្ថកិច្ចបានបន្តថា មុននិងក្រោយឃាតកម្ម បុរសជាប្ដីនោះបានបាត់ខ្លួនរហូតមក។ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យសមត្ថកិច្ចត្រួតពិនិត្យ អង្កេត ស្រាវជ្រាវ និងកំណត់មុខសញ្ញា ឃាតក យកទទៅផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ប្រទះឃើញសពស្ត្រីម្នាក់ស្លាប់នៅក្នុងទឹកស្រែ សង្ស័យជាករណីឃាតកម្មគិតទុកជាមុន
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង