សន្តិសុខសង្គម
Update៖ ករណីកូនចុងចាក់សម្លាប់ឪពុក សមត្ថកិច្ចតាមចាប់ជនសង្ស័យដល់ខេត្តពោធិ៍សាត់
ជនសង្ស័យដែលជាឃាត ក ចាក់សម្លាប់ឪពុកចុងរបស់ខ្លួនត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីបានរត់ទៅលាក់ខ្លួននៅស្រុកវាលវែង ខេត្តពោធិ៍សាត់រួចមក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨នឹង៤០នាទី នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណី “ឃាតកម្ម” មួយកើតឡើង ដែលបង្កឡើងដោយឈ្មោះ វណ្ណាវី វិជ្ចានៈ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង(ត្រូវជាកូនដើម) បានធ្វើសកម្មភាព ប្រើប្រាស់កាំបិត ចិតបន្លែ ចាក់សម្លាប់លើជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ឪពុកចុង)បណ្តាលអោយស្លាប់នឹងកន្លែងកើតហេតុ។ មូលហេតុ ទំនាស់ក្នុងគ្រួសារ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងអធិការដ្ឋាននគរបាលស្រុកវាលវែង ដេីម្បីស្រាវជ្រាវតាមជំនាញនីតិវិធី រហូតដល់កំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីកន្លែងលាក់ខ្លួន។

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វណ្ណនី វច្ចនៈ ភេទប្រុស អាយុ៣០ នៅចំណុចភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវែលវែង ខេត្តពោធិ៍សាត់។ បច្ចុប្បន្ននាយកដ្ឋានធ្វើការនាំខ្លួនជនសង្ស័យ ទៅធ្វើការសាកសួរនៅនាយកដ្ឋាន ដើម្បីបំពេញនីតិវិធីប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី និងផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


