ព័ត៌មានជាតិ
ផ្ទះនិងអគារបុរាណក្នុងក្រុងបាត់ដំបងបន្សល់តជំនាន់មានជាង ៨០០ ទីតាំង
នៅក្នុងក្រុងបាត់ដំបងយ៉ាងហោចណាស់ក៏នៅមានផ្ទះនិងអគារបុរាណចំនួន ៨០០ ទីតាំង បន្សល់ពីមួយជំនាន់ទៅមួយជំនាន់។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវអគារសំណង់បុរាណនៅក្នុងក្រុងបាត់ដំបងសរុបមានជាង ៨០០ ទីតាំង ដែលបន្សល់តាំងពីសម័យលោកម្ចាស់រហូតដល់សម័យអាណានិគមបារាំង។
អគារមានតម្លៃជាប្រវត្តិសាស្រ្តនេះ អាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធបានខិតខំយកចិត្តទុកដាក់អភិរក្សមិនឲ្យមានការបាត់បង់នោះទេ ដើម្បីទុកជាមរតកតដល់កូនចៅជំនាន់ក្រោយ។ នេះបើតាមលោក ហម អរុណ។
អគារបុរាណដែលសេសសល់នៅក្រុងបាត់ដំបងមានដូចជា អតីតអគារសាលាខេត្តបាត់ដំបង សាងសង់ក្នុងឆ្នាំ១៩០៥ ស្ពានចំណាស់មូយកន្លែងសាងសង់កាត់ស្ទឹងសង្កែនៅឆ្នាំ១៩១៧។ ក្រៅពីនេះមានផ្សារណាត់ ផ្ទះលក់ទំនិញនាសម័យអាណានិគមបារាំង រួមទាំងវត្តអារាមអាយុកាលរាប់រយឆ្នាំជាច្រើនកន្លែងទៀត៕



អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


