ព័ត៌មានជាតិ
កម្ពុជា ស្នើអង់គ្លេសឱ្យបន្តជួយបណ្ដុះបណ្ដាលកងទ័ពនៃកងយោធពលខេមរភូមិន្ទ
ឆ្លើយតបនឹងការស្នើសុំឱ្យបន្តជួយបណ្ដុះបណ្ដាលកងទ័ពរបស់កម្ពុជា មន្ត្រីសេនានុព័ន្ធយោធាអង់គ្លេស បានបញ្ជាក់ថា អង់គ្លេសកំពុងពិនិត្យលើសំណើនេះ ហើយលោក នឹងខិតខំធ្វើយ៉ាងណាឱ្យកម្ពុជាស្ថិតក្នុងចំណោមអាទិភាពនេះ។ ការបញ្ជាក់របស់មន្ត្រីយោធាអង់គ្លេសនេះធ្វើឡើងនៅចំពោះមុខលោកអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន។

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Eddie Maskell-Pedersen នាយការិយាល័យសេនានុព័ន្ធចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសសឹង្ហបុរី ចូលជួបពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានចាត់ទុកជំនួបពេលនេះ ថា នឹងបង្កើនទំនាក់ទំនងល្អថែមទៀតរវាងកម្ពុជា និងចក្រភពអង់គ្លេស ដែលកំពុងមានការរីកចម្រើនលើវិស័យជាច្រើន។

លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលបានផ្តល់ជំនួយដ៏មានសារៈប្រយោជន៍ដល់កម្ពុជាជាច្រើន រួមមាន៖ ការផ្តល់ថវិកាថែរក្សាធនធានធម្មជាតិ ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ បោសសម្អាតមីន ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាដើម។ តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ លោកអគ្គមេបញ្ជាការ ក៏បានសំណូមពរដល់ភាគីអង់គ្លេស បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ សំខាន់គឺការចូលរៀននៅសាលារាជបណ្ឌិត្យសភាយោធាអង់គ្លេស ព្រមទាំងការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមកគ្រប់ប្រភេទទ័ព និងលទ្ធភាពក្នុងការជួយឧបត្ថម្ភជាសម្ភារៈមធ្យោបាយផ្សេងៗ។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក Eddie Maskell-Pedersen បានបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ការផ្ដល់ជំនួយគាំទ្រគ្នាមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយលោក ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អង់គ្លេស ក្នុងការបន្តផ្ដល់ជំនួយដល់កម្ពុជា ពាក់ព័ន្ធអំពីការដោះមីននៅតាមតែបន្ទាត់ព្រំដែន ដើម្បីធ្វើយ៉ាងណាឱ្យជំនួយនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចក្ខុវិស័យកម្ពុជាអស់មីនឆ្នាំ២០២៥។

ទាក់ទងដល់ការស្នើសុំជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ លោកវរសេនីយ៍ឯក Eddie Maskell-Pedersen បានបញ្ជាក់ថា បច្ចុប្បន្នខាងភាគីអង់គ្លេសកំពុងពិនិត្យលើសំណើនេះ ហើយសន្យាថា នឹងខិតខំធ្វើយ៉ាងណាឲ្យកម្ពុជាស្ថិតក្នុងចំណោមអាទិភាព៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


