ព័ត៌មានជាតិ
មេខ្យល់៣នាក់ទៀត ផ្គើននិងបម្រាមអាជ្ញាធរជាប់ជុចសមត្ថកិច្ច
មេខ្យល់ប្រុសស្រីចំនួន ៣ នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន អំឡុងពេលធ្វើសកម្មភាពលួចដឹកពលករតាមរថយន្តនៅច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង ៣ ទី១ មានឈ្មោះ ឈឿត ឈៀត ភេទ ប្រុស អាយុ ៤២ ឆ្នាំ ទី២ មានឈ្មោះ ប៉ុន សារឿត ភេទប្រុស អាយុ ៥៥ ឆ្នាំ និងទី ៣ មានឈ្មោះ អ៊ុន សំអាត ភេទស្រី អាយុ ៤២ ឆ្នាំ។ អ្នកទាំង ៣ រស់នៅក្នុងឃុំគោក រមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកស្រីឌី សុជាតិ ស្នងការរងទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន បានឲ្យដឹងថា ជនទាំង៣នាក់នេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទពាក់ព័ន្ធនិងករណីដឹកមនុស្សតាមរថយន្តទៅឲ្យមេខ្យល់នៅច្រកបឹងត្រគួនយកទៅធ្វើការនៅប្រទេសថៃខុសច្បាប់។
នៅចំពោះមុខសម្ត្ថកិច្ចជនទាំង៣នាក់បានសារភាពថា ពួកគេពិតជាបានដឹកជញ្ជូនពលករទាំង៣នាក់ដោយខុសច្បាប់ទៅប្រគល់ឲ្យមេខ្សល់ ឈ្មោះយាយ ណយ ភេទស្រីអាយុ៤០ឆ្នាំ នៅចំណុចបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ប្រាកដមែន។
ពេលនេះកម្លាំងនគរបាលការិយាល័យបានបំពេញសំណុំរឿងបញ្ជូនទៅសលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទ៖វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


