ព័ត៌មានជាតិ
រយៈពេល ៦ខែមកនេះ រាជរដ្ឋាភិបាលកំពុងបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេសជាង ៦ម៉ឺននាក់
គិតត្រឹមរយៈពេល ៦ខែនេះ រាជរដ្ឋាភិបាលបាននឹងកំពុងបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេសជាង ៦ម៉ឺន ៦ពាន់នាក់ ក្នុងនោះមានស្រ្ដីជាង ២ម៉ឺននាក់ ផងដែរ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៨មីនា នេះថា រយៈពេល ៦ខែនេះ រាជរដ្ឋាភិបាលបាននឹងកំពុងបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេសសរុបចំនួន ៦៦៨៩៤ នាក់ ក្នុងនោះមានស្រ្ដីចំនួន ២៣៦៩១នាក់។
លោកបានបន្តថា ដោយឡែកកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែននាក់ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ មកដល់ត្រឹមថ្ងៃទី១៣ ខែមីនា នេះ ក្រសួងបានបើកវគ្គបណ្តុះបណ្តាលចំនួន ៥៤៤ថ្នាក់ ដែលនៅក្នុងនោះវិស័យ សំណង់ ១២០ថ្នាក់ អគ្គិសនី និងថាមពល ៨ថ្នាក់, អេឡិចត្រូនិកចំនួន ១៩ថ្នាក់, កម្មន្តសាលចំនួន ១៨ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្ត ចំនួន ៨៥ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា១២២ថ្នាក់, សេវាកម្មចំនួន ៣៦ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៦៦ថ្នាក់ ទេសចរណ៍ចំនួន ៤៥ថ្នាក់, និង កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ២៥ថ្នាក់ មានសិស្សចូលរៀនសរុប ១២ ២៦៩នាក់ (ស្រី ៤ ២២៤នាក់) សិស្សមានបណ្ណសមធម៌សរុបចំនួន ៥៨២៧នាក់ (ស្រី ២ ៣៨៣នាក់)។

ចំណែកអ្នកចុះចូលរៀនកម្មវិធីនេះចាប់ពីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣រហូតមកដល់ថ្ងៃទី១៣ខែមីនានេះមានចំនួន ២៧ ៨៩៤ នាក់ (ស្រី ៩ ៧០៥នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ១០ ៣៦៤នាក់ (ស្រី ៣ ៤៤២នាក់), ខេត្តបាត់ដំបងចំនួន ៣ ៤៨៤នាក់ (ស្រី ១ ៤៩១នាក់), ខេត្តសៀមរាបចំនួន ១ ៩៩២នាក់ (ស្រី ៥៥៨នាក់), ខេត្តព្រះសីហនុចំនួន ១ ០៨១នាក់ (ស្រី ៣៧៨នាក់), ខេត្តកំពតចំនួន ៩៩៣នាក់ (ស្រី ២៧២នាក់), និងបណ្ដាខេត្តផ្សេងៗចំនួន ៩ ៩៨០នាក់ (ស្រី ៣ ៥៦៤នាក់)។

លោក កត្តា អ៊ន បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះមានសាលាបណ្តុះបណ្តាលខ្លះបានចាប់ផ្តើមបើកវគ្គបង្រៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដំណាក់កាលទី២ ជាបណ្តើរៗ ដោយក្នុង១ថ្នាក់មានចំនួន ៣០នាក់។

លោកបានបន្ថែមទៀតថា ការចុះឈ្មោះចូលរៀននេះគឺមិនមានការបង់ប្រាក់ទេថែមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុង១ខែទៀតផង ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


