ព័ត៌មានជាតិ
៩ខែឆ្នាំនេះ ខ្យល់កន្ត្រាក់កើតឡើងជាង២៦០លើក ស្លាប់-របួសមនុស្សជាង៤០នាក់ និងបំផ្លាញផ្ទះជិត៧ពាន់ខ្នង
នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង២៦០លើក បណ្តាលឱ្យមនុស្សស្លាប់ និង របួស៤០នាក់ និងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជិត៧ពាន់ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី៧តុលានេះថា ខ្យល់កន្ត្រាក់ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ បានកើតឡើងចំនួន ២៦៦ លើកបណ្ដាលឱ្យរលំផ្ទះចំនួន៤៤៣ខ្នង របើកដំបូលផ្ទះចំនួន៦៤៥៤ ខ្នង តូបផ្សារ២៦តូប សាលារៀន៤១ ខ្នង អគាររដ្ឋបាល ១៨ កន្លែង ស្លាប់មនុស្ស៩នាក់ និងរបួស ៣១នាក់។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំង៩នាក់ក្នុងនោះនៅខេត្តកំពង់ស្ពឺ១នាក់ ព្រៃវែង១នាក់ កំពង់ចាម៤នាក់បាត់ដំបង១នាក់ សៀមរាប១នាក់ និងខេត្តកំពត១នាក់។

លោកបានបន្ថែមទៀតថា តួលេខនេះបើធៀបទៅនឹង៩ខែ ឆ្នាំ២០២៤កន្លងទៅឃើញថា មានការថយចុះបន្តិច ខណៈរយៈពេល ៩ខែ ឆ្នាំមុនខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ២៦៩ លើក បណ្តាលឱ្យរលំផ្ទះចំនួន៤៩០ខ្នង របើកដំបូលផ្ទះចំនួន ៣ ៩៣៥ ខ្នង សាលារៀន ៥២ ខ្នង តូប ផ្សារ ៣៩ តូប អគាររដ្ឋបាល ២៣ កន្លែង ស្លាប់មនុស្ស ៥ នាក់ និងរបួស ៣៩ នាក់។ក្នុងចំណោមអ្នកស្លាប់ចំនួន ៥ នាក់ ក្នុងនោះមាន ១ នាក់ ស្លាប់ នៅខេត្តរតនគីរី ពោធិ៍សាត់ ១ នាក់ បាត់ដំបង ១ នាក់ សៀមរាប ១ នាក់ និងខេត្តព្រះវិហារ ១នាក់៕
អត្ថបទ៖ សំអឿន

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


