Connect with us

ព័ត៌មានជាតិ

មានច្រកមួយដែលយើងអាចចេញចូលកោះពេជ្របាននៅពេលនេះ

បានផុស

នៅ

បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញជនជាតិចិនដែលស្នាក់នៅខុនដូនៅទីក្រុងកោះពេជ្រ មានវិជ្ជមានវីរុសកូវីដ១៩ ដែលពាក់ព័ន្ធនឹង “ព្រឹិត្តិការណ៍ ២០ កុម្ភៈ” នោះ អាជ្ញាធរមូលដ្ឋានបានបិទគ្រប់ច្រកចេញចូលទាំង៣ទីក្រុងកោះពេជ្រទាំងយប់ទើបត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាល។ មកដល់ពេលនេះ ច្រកទាំងនោះនៅតែបន្តបិទដដែល ប៉ុន្តែមានតែមួយច្រកប៉ុណ្ណោះដែលបើកដំណើរការជូនសាធារណជនចេញចូលកោះពេជ្របាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថេង សុថុន អភិបាល ខណ្ឌចំការមន បានប្រាប់ កម្ពុជាថ្មី នៅល្ងាចនេះថា ស្ពានឥន្ធធនូ រួមទាំងស្ពានហង្សបិទតាំងពីប៉ុន្មានថ្ងៃមុន នារំលងអធ្រាត្រចូលថ្ងៃទី២០ កុម្ភៈ ដោយសាធារណជនអាចចេញចូលកោះពេជ្របានតែស្ពាននាគភ្លោះទេ។

លោក ថេង សុថុន មានប្រសាសន៍បញ្ជាក់ថា៖ “ក្រុមសមត្ថកិច្ចបានចុះបិទកោះពេជ្រទាំងស្រុងតាំងពីម៉ោងរំលងអធ្រាត្រប៉ុន្មានថ្ងៃមុន។ ប៉ុន្តែដោយសារមានប្រជាពលរដ្ឋរៀបពិធីមង្គល មានការហែលជំនូននៅកោះពេជ្រ អាជ្ញាធរក៏បានសម្របសម្រួលឱ្យប្រជាពលរដ្ឋចេញចូលតាមស្ពាននាគ”។

លោកបានបន្តថា៖ “ដោយឡែកស្ពានហង្ស និងស្ពានឥន្ធធនូ បិទជាស្ថាពរមិនទាន់អនុញ្ញាតិឱ្យចេញចូលតាមហ្នឹងទេ”។

អភិបាលខណ្ឌចំការមនរូបនេះ បានបញ្ជាក់ថា នេះជាការអនុវត្តតាមគោលការណ៍ឯកភាពពីឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ដោយលោកក៏បានចុះមកពិនិត្យផងដែរ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់សាលា ក៏ដូចជាស្ថានទូតកូរ៉េ និងជីវភាពប្រជាពលរដ្ឋដែលត្រូវការចេញចូលកោះពេជ្រ។

លោក ថេង សុថុន មានប្រសាសន៍ថា៖ “មន្ត្រីបុគ្គលិកស្ថានទូត ព្រមទាំងគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ អាចចេញចូលកោះពេជ្របាន លើកលែងតែកន្លែងខុនដូដែលរកឃើញអ្នកស្នាក់នៅទីនោះ មានវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ទេ តែត្រូវអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩”។
កាលពីព្រឹកថ្ងៃសៅរ៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសការឆ្លងកូវីដ-១៩ចូលសហគមន៍លើកទី៣នៅកម្ពុជា ដែលហៅថា “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ឈានទៅដល់បិទទីតាំងពាក់ព័ន្ធមួយចំនួនដូចជា ទីក្រុងកោះពេជ្រ និង ក្លឹប N8 នៅរាជធានីភ្នំពេញ និងភោជនីយដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាដើម។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ កុម្ភៈ កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ពាក់ព័ន្ធ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ចំនួន៤៣នាក់ហើយ ដែលភាគច្រើនជាជនជាតិចិន៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានអត្ថបទទាក់ទង៖ សង្ស័យបុគ្គលិកភោជនីយដ្ឋាន នៅក្រុងតាខ្មៅ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ

សម្ដេចតេជោ ហ៊ុន សែន ប្រកាស ព្រឹត្តិការណ៍សហគមន៍លើក​ទី៣​នៅកម្ពុជា “ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ”​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម