ព័ត៌មានជាតិ
អភិបាលរាជធានីជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤បំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងផ្សារទាំង២៥នៅរាជធានី ធ្វើការបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid ដើម្បីបង្ការទប់ស្កាត់នូវការរីករាល ដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាលដល់សហគមន៍ជាថ្មីម្ដងទៀតនោះ។ ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះគឺអាចគ្រប់គ្រងទិន្នន័យបានយ៉ាងល្អប្រសើរចំពោះការរាត ត្បាតនៃជំងឺកូវីដ-១៩។

ការជម្រុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើង នារសៀលថ្ងៃទី២១ កុម្ភៈ នេះ នៅក្នុងកិច្ច ប្រជុំជាបន្ទាន់មួយ ជាមួយនិងក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលរាជធានីភ្នំពេញក្រោមវត្តមានលោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ជា មួយនិងផ្សារទាំង២៥ ទូទាំងរាជធានីភ្នំពេញផងដែរ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាតំបន់ប្រមូលផ្ដុំ សេដ្ឋកិច្ច ពាណិជ្ជកម្ម បើទោះបីប្រជាពលរដ្ឋប្រើប្រាស់ស្មាតហ្វូនមិនបាន១០០%ក៏ដោយ ប៉ុន្តែកិច្ចការងារនេះយើងត្រូវតែអនុវត្តន៍ ដើម្បី បង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង១៤ត្រូវធ្វើការណែនាំក៏ដូចជាផ្សព្វផ្សាយទៅតាមបណ្ដាភោជនីយដ្ឋានក្លឹបកំសាន្តនិងទីប្រជុំជនមួយចំនួនដើម្បីបំពាក់នូវបច្ចេកវិទ្យាថ្មីនេះ។

លោកបញ្ជាក់ផងដែរថា បច្ចេកវិទ្យាថ្មីនេះពិតជាមានសារៈសំខាន់ដែលធ្វើអោយយើងងាយស្រួលតាមដាននិងស្វែងរកអ្នកដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បានលឿន ជាងការប្រើប្រាស់មនុស្សដើម្បីស្វែងរក ។យើងអាចយកមនុស្សដែលពាក់ព័ន្ធទៅធ្វើចត្តាឡីស័ក ក៏ដូចជាទៅព្យាបាលបានលឿននិងទាន់ពេលវេលា។ដូច្នេះទេ ការងារនេះយើងត្រូវតែរួមគ្នាធ្វើឲ្យទទួលបានជោគជ័យ ដោយសហការជាមួយនឹងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍បញ្ជាក់ថា បច្ចេកវិទ្យាថ្មី QR Code ទប់ស្កាត់កូវីដ Stop Covid នេះពិតជាមានតម្លៃនិងផ្ដល់ភាពងាយស្រួលដល់ដល់ការងារ ក្នុងបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយសារថា បើអ្នកពាក់ព័ន្ធជាមួយនឹងកូវីដ-១៩ បច្ចេកវិទ្យាថ្មីនេះនឹងបង្ហាញទៅលើប្រព័ន្ធស្មាតហ្វូន ថាបុគ្គលនេះ ធម្មតា បុគ្គលនេះជាបុគ្គលមានហានិភ័យខ្ពស់និងបុគ្គលនេះជាបុគ្គលគួរឲ្យសង្ស័យ ។

លោកបន្តថា ត្រឹមតែម្សិលម៉ិញ និងមកដល់ពេលនេះ គឺមានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជ នីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន២៥០០ហើយដែល បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់។
លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ចំពោះកិច្ចការងារក្នុងការបំពាក់បច្ចេកវិទ្យាថ្មីនេះ ក្រុមការងាររបស់ក្រសួងនិងជួយទៅលើការងារនេះទៅដល់បណ្ដាខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាឱ្យនៅតាមបណ្ដាលភោជនីយដ្ឋានកន្លែងសប្បាយសុភាពនិងក្លឹបកំសាន្តក៏ដូចជាផ្សារនានាបានបំពាក់បច្ចេកវិទ្យាថ្មីនេះ អោយបានគ្រប់ទីកន្លែង៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


