Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យចុះយកសំណាកនៅវិទ្យាល័យហ៊ុន សែន ភ្នំពេញថ្មីសែនសុខព្រឹកនេះ

បានផុស

នៅ

ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល នឹងចុះយកសំណាកពីសិស្ស នឹងគ្រូបង្រៀន និងអ្នកលក់ដូរនៅក្នុវិទ្យាល័យ ហ៊ុនសែនភ្នំពេញថ្មី នៅម៉ោង ៩ ព្រឹកនេះ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឲ្យដឹងថា ថ្នាក់ដឹកនាំក្រសួងអប់រំ កំពុងចាត់ចែងរៀបចំទីតាំងដើម្បីសម្រួលដល់ការយកសំណាកសិស្សនៅតាមថ្នាក់រៀននីមួយៗដែលមានសិស្សរហូតដល់ជាង៤០០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តទៀតថាចំណែកសាលាអេស អាយអេស (SIS) ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កម្ភៈនោះក៏នឹងត្រូវយកសំណាកដូចគ្នាដែរបន្ទាប់ពីមានម្តាយសិស្សម្នាក់មានឆ្លងជំងឺកូវីដ១៩។

យ៉ាងណាក៏ដោយលោកនៅមិនទាន់ដឹងថាតើនឹងមានចំនួនសិស្សនិងគ្រូប៉ុន្មាននាក់នោះទេដែលនឹងត្រូវយកសំណាក។

គួរបញ្ជាក់ថាកាលពីយប់ថ្ងៃទី២១កម្ភៈក្រសួងអប់រំយុវជននិងកីឡាបានប្រកាសផ្អាកវិទ្យាល័យហ៊ុនសែនភ្នំពេញថ្មីនិងសាលាអេសអាយអេសដើម្បីយកសំណាកដោយសាមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈរួចមក៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម