ព័ត៌មានជាតិ
វិទ្យាល័យ ហ៊ុន សែន ខ្លាកូន បន្ទាយមានជ័យ រៀបចំពិធីតាំងពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្ត
វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន័យ នៅព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នេះ រៀបចំពិធីតាំងពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្តឆ្នាំថ្មី ២០២៤។

លោក សុខ ចំណាន នាយកវិទ្យាល័យ ហ៊ុន សែន ខ្លាកូន បានឱ្យដឹងថា ពិធីតាំងពិព័រណ៍ បានបង្ហាញអំពីចំណេះដឹងចំណេះធ្វើរបស់សិស្សានុសិស្ស ដើម្បីបន្តវេនអភិវឌ្ឍសង្គមជាតិពីរៀមច្បង។ ចំណែក សង្ក្រាន្ត ជាវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរ មានតាំងពីបុរាណកាលមក ដែលមានការលេងល្បែងប្រជាប្រិយ ដូចជាចោលឈូង បោះអង្គុញ លាក់កន្សែង ទាញព្រ័ត្រ ដណ្ដើមស្លឹកឈើ វាយក្អម រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ ជាដើម។

ដូច្នេះក្នុងនាមសិស្សានុសិស្សដែលជាសសរទ្រូងប្រទេសជាតិ និងជាទំពាំងស្នងឫស្សី ត្រូវរួបរួមគ្នាថែរក្សាសង្ក្រាន្តដែលជាប្រពៃណីរបស់ដូនតាឱ្យបានគង់វង្ស ដោយត្រូវណែនាំអប់រំបងប្អូនកូនចៅ កុំឱ្យនាំគ្នាចម្លងវប្បធម៌សង្ក្រាន្តរបស់គេ។

លោក សុខ ចំណាន បានឱ្យដឹងបន្តទៀតថា កម្មវិធីសង្ក្រាន្តនេះ លោកបានណែនាំដល់សិស្សនុសិស្សទាំងអស់ត្រូវពង្រឹងសណ្ដាប់ធ្នាប់ អំឡុងពេលរៀបចំកម្មវិធី ពិសេសហាមដាច់ខាត យុវជនលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ និងល្បែងផ្សេងៗទៀតដែលប៉ះពាល់ដល់វប្បធម៌ខ្មែរ ទៅលើគ្នាទៅវិញទៅមក ដោយគ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំង គ្មានសុវត្ថិភាពជាដើម។

ដើម្បីទប់ស្កាត់ និងចៀសវាង បាតុភាពកើតឡើងជាយថាហេតុ ព្រមទាំងធានាបាននូវភាពថ្លៃថ្នូរ សុខសុវត្ថិភាព ដូច្នេះសិស្សានុសិស្សត្រូវចូលរួម លេងល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ យកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


