Connect with us

ព័ត៌មានជាតិ

ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំម៉ាឡេស៊ី រៀបចំ “សង្ក្រាន្ដខ្មែរនៅម៉ាឡេស៊ី”

បានផុស

នៅ

នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេសុី ក្រុមការងារ ESEA និងសមាគមខ្មែរនានា បានរៀបចំ “សង្ក្រាន្តខ្មែរនៅម៉ាឡេសុី” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅវត្តព្រះកែវរតនារង្សី ក្នុងតំបន់ Pontian រដ្ឋ Johor Bahru។

កម្មវិធីប្រព្រឹត្តទៅដោយមានការរាប់បាត្រ សូត្រធម៌នមស្សការ ប្រគេនទ័យទាន ស្រង់ព្រះ ពូនភ្នំខ្សាច់ ការពិសារអាហារ និងនំបញ្ចុកសាមគ្គី ការលេងល្បែងប្រជាប្រិយខ្មែរ មានដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អម បោះអង្គុញ និងការរាំលេងកំសាន្ត។

នាឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត ឯកឧត្ដម អ៊ុក ចាន់ដារ៉ា ក៏បានសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនខ្មែរដែលបានមកចូលរួម និងបានផ្តាំផ្ញើបងប្អូនខ្មែរនៅម៉ាឡេស៊ីទាក់ទងមកស្ថានទូតក្នុងករណីមានកិច្ចការណាមួយ។ លើសពីនេះ ឯកឧត្តម ក៏បានចែកជូននូវវត្ថុអនុស្សាវរីយ៍ដល់អ្នកចូលរួមទាំងអស់ផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម