ព័ត៌មានជាតិ
តើគួរធ្វើបែបណា ដើម្បីសន្សំសំចៃថាមពលអគ្គិសនី?
អាកាសធាតុក្តៅ ការប្រើប្រាស់ថាមពលអគ្គិសនីមានការកើនឡើង ជាហេតុបណ្តាលឱ្យអគ្គិសនី មានតម្រូវការច្រើន ដូច្នេះត្រូវប្រើប្រាស់សន្សំសំចៃ ដើម្បីទប់ស្កាត់កង្វះខាតអគ្គិសនីប្រើប្រាស់ និងកាត់បន្ថយការចំណាយ។ តើគួរធ្វើបែបណា ដើម្បីសន្សំសំចៃថាមពលអគ្គិសនី?

ដើម្បីកាត់បន្ថយការចំណាយ និងចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី អង្គការយូនីសេហ្វ បានប្រាប់ពីគន្លឹះមួយដូចខាងក្រោម៖
១.បិទព្រីភ្លើង នៅពេលមិនប្រើប្រាស់
លោកអ្នកអាចសន្សំសំចៃចាមពលអគ្គិសនី និងថវិកានៅពេលអ្នកបិទព្រីភ្លើង នៅពេលមិនប្រើប្រាស់។ ថាមពលខ្មោច (Vampire Power) គឺជាថាមពលអគ្គិសនី ដែលទាញចេញពីព្រីភ្លើងនៅពេលដែលឧបករណ៍បិទ ឬបើកមុខងារ Sleep ប៉ុន្តែនៅតែដោតជាប់នឹងប្រភពថាមពល។ គ្រឿងអេឡិចត្រូនិច និងឧបករណ៍ការិយាល័យជាច្រើនប្រភេទ រួមទាំងកុំព្យូទ័រ ម៉ាស៊ីនព្រីន និងឆ្នាំងសាកទូរស័ព្ទ នៅតែបន្តទាញចរន្តអគ្គិសនី ទោះបីជាវានៅក្នុង Sleep mode ឬមិនប្រើប្រាស់វាក៏ដោយ។

ថាមពលខ្មោច អាចស៊ីថាមពលដល់ទៅ ១៥% នៃថាមពលអគ្គិសនី ដែលប្រើប្រាស់ដោយឧបករណ៍ទាំងនោះ។ សូមដកគ្រឿងអេឡិចត្រូនិច ឬឆ្នាំងសាកចេញពីប្រភពថាមពលនៅពេលមិនប្រើប្រាស់។
២.ប្រើ Laptop ច្រើនជាង Desktop
Laptop ប្រើប្រាស់ថាមពលអគ្គិសនីជាមធ្យមពី ២០ ទៅ ៧០ វ៉ាត់ដើម្បីដំណើរការ ចំណែក Desktop ប្រើថាមពលជាមធ្យមពី ៧០ ទៅ ២០០ វ៉ាត់ ឬលើសពីនេះ។ នេះគឺដោយសារតែ Laptop ប្រើថាមពលថ្ម ហើយ Desktop ត្រូវដោតជាប់នឹងប្រភពថាមពលជានិច្ច។ សូមដកឆ្នាំងសាកចេញពីប្រភពថាមពល នៅពេលដែលថ្ម Laptop ត្រូវបានសាកពេញ។ វាមិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ថាមពលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយធ្វើឱ្យអាយុកាលថ្ម Laptop របស់អ្នកប្រើប្រាស់បានយូរផងដែរ។

៣.ហាលសម្លៀកបំពាក់ ជាជាងប្រើម៉ាស៊ីនសម្ងួត
ម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ ជាទូទៅប្រើប្រាស់ថាមពលអគ្គិសនីក្នុងមួយឆ្នាំ ស្មើនឹងថាមពលទូទឹកកក ម៉ាស៊ីនបោកខោអាវ និងម៉ាស៊ីនលាងចានរួមបញ្ចូលគ្នា។ ការហាល សម្លៀកបំពាក់ជួយកំចាត់ក្លិន សន្សំថវិកា និងថាមពលអគ្គិសនី។
៤.ពិចារណាប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញ និងឧបករណ៍សន្សំសំចៃថាមពល
ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ និងផ្លាស់ប្តូរឧបរណ៍ចាស់ៗទៅប្រើឧបរណ៍សន្សំសំចៃថាមពល អាចជួយកាត់បន្ថយបន្ទុក និងតម្រូវការកើនឡើងនៃការ ប្រើប្រាស់ថាមពលអគ្គិសនី។
៥.ប្រើប្រាស់ ឬប្តូរទៅអំពូល LED
អំពូល LED មានរយៈពេលប្រើប្រាស់បានយូរ ស៊ីថាមពលតិច និងសន្សំសំចៃ។ សូមទុកដាក់ អំពូលចាស់ៗឱ្យបានត្រឹមត្រូវ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


