ព័ត៌មានជាតិ
ប្រៀបធៀបព្រលានយន្តហោះថ្មីនៅសៀមរាប និងតេជោ សមត្ថភាពខុសគ្នាយ៉ាងណា?
អាកាសយានដ្ឋានអន្តរជាតិចំនួនពីររបស់កម្ពុជាបានដាក់ឲ្យដំណើរការព្រមគ្នា ដែលជាការបើកជើងមេឃថ្មីបន្ថែមរបស់ប្រទេសកម្ពុជាក្នុងការភ្ជាប់ការធ្វើដំណើរទៅកាន់ពិភពលោក។
អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប បានសម្ពោធដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៣ ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកឲ្យដំណើរការសាកល្បងកាលពីថ្ងៃ ០៩ ខែកញ្ញាឆ្នាំ ២០២៥ ដែលអាចនាំការធ្វើដំណើរពីគ្រប់ទ្វីបនៃពិភពលោកតភ្ជាប់មករាជធានីជាបេះដូងនៃប្រទេសកម្ពុជា។

ការដាក់ឲ្យដំណើរការអាកាសយានដ្ឋានទាំងពីរជាសមិទ្ធផលបង្ហាញពីភាពរីកចម្រើននៃវិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា និងជាមោទនភាពសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។
ស្របពេលដែលព្រលានថ្មីទាំងពីរនេះ បានដាក់ឲ្យប្រតិបត្តិការទទួលជើងហោះហើរពីជុំវិញពិភពលោក តើព្រលានទាំងពីរមានសមត្ថភាពខុសគ្នាយ៉ាងណា?
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៖
-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីទំហំ ៧០០ ហិកតា ដោយក្រុមហ៊ុន AIAI ក្រោមទុនវិនិយោគប្រមាណ ១ ១០០ លានដុល្លារ
-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាយ៉ែក ស្រុកសូទ្រនិគម និង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ចម្ងាយប្រមាណជាង ៤០ គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងប្រមាណ ៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប
-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិខ្នាត ៤អី (4E) និងមានគម្រោងអភិវឌ្ឍទៅលំដាប់ថ្នាក់ ៤ អេហ្វ (4F) នៅដំណាក់កាលទី២
-អាកាសយានដ្ឋាននេះ បានចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ និងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
>អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) មាន៖
-សមត្ថភាពអាចទទួលយន្តហោះរហូតដល់កូដអី (Code E: A-340-300, A350-900 and B777- 200/ 300ER, B747-300/400) និងមានចំណតយន្តហោះចំនួន ៣៨
-សមត្ថភាពអាចទទួលបានអ្នកដំណើរប្រចាំឆ្នាំរយៈពេលខ្លី-មធ្យម ៧ លាននាក់/ឆ្នាំ និងរយៈពេលវែង ២០ លាននាក់/ឆ្នាំ
-សមត្ថភាពអាចទទួលបានទំនិញប្រចាំឆ្នាំរយៈពេលខ្លី-មធ្យម ១០,០០០តោន/ឆ្នាំ និងរយៈពេលវែង ៦០,០០០តោន/ឆ្នាំ
-មន្ត្រី បុគ្កលិក សមត្ថកិច្ចចម្រុះពាក់ព័ន្ធចំនួន ១ ០៣៣ នាក់ (រដ្ឋ និងឯកជន) កំពុងបម្រើការនៅក្នុងអាកាសយានដ្ឋាននេះ



អាកាសយានដ្ឋានអន្តរជាតិតេជោ៖
-អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីទំហំ ២ ៦០០ ហិកតា ដោយក្រុមហ៊ុន OCIC ក្រោមទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារ
-អាកាសយានដ្ឋានអន្តរជាតិតេជោ មានភូមិសាស្ត្រនៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ មានចម្ងាយជាង ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
-អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានអភិវឌ្ឍជាអាកាសយានដ្ឋានលំដាប់ 4F
-អាកាសយានដ្ឋានតេជោ បានចាប់ផ្ដើមដំណើរការសាងសង់នៅឆ្នាំ ២០១៩ និងដាក់ឲ្យដំណើរការសាកល្បងនៅថ្ងៃ ០៩ ខែកញ្ញា ឆ្នាំ ២០២៥ និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
>អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បច្ចុប្បន្នមាន៖
-សមត្ថភាពអាចទទួលបានយន្តហោះខ្នាតធំៗដូចជា Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន
-សមត្ថភាពអាចទទួលបានអ្នកដំណើរ ១៣ លាននាក់/ឆ្នាំ នៅដំណាក់កាលទី ១ និង ៣០ លាននាក់ នៅដំណាក់កាលទី ២ និង ៥០ លាននាក់នៅដំណាក់កាលពី ៣
-សមត្ថភាពអាចទទួលបានទំនិញប្រចាំឆ្នាំបបានប្រមាណ ២៦ ០០០តោន/ឆ្នាំ
-មន្ត្រី បុគ្កលិក សមត្ថកិច្ចចម្រុះពាក់ព័ន្ធប្រមាណ ១ ០០០ នាក់ (រដ្ឋ និងឯកជន) បម្រើការនៅក្នុងអាកាសយានដ្ឋានថ្មីនេះ





ក្នុងការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ។
ប្រមុខរដ្ឋាភិបាលបានហៅការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោដែលជាសមិទ្ធផលប្រវត្ដិសាស្ដ្ររបស់់កម្ពុជាថា ជាតភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំនិងទូលាយជាងមុន។
សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា វិស័យអាកាសចរគឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយ ក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយ យ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង កាទូត និងគោលដៅផ្សេងៗរាប់មិនអស់។
អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹងនិងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


