ព័ត៌មានជាតិ
ទីក្រុងធំៗចំនួនពីររបស់ចិន មានជើងហោះហើរតភ្ជាប់ត្រង់មកអាកាសយានដ្ឋានខេត្តសៀមរាប
ទីក្រុងធំៗចំនួនពីររបស់ចិន បច្ចុប្បន្នមានជើងហោះហើរតភ្ជាប់គោលដៅមកខេត្តសៀមរាប។ នេះបើតាមការឲ្យដឹងពីមន្រ្តីអាកាសយានដ្ឋានសៀមរាបអង្គរ។
លោក យឹម សានីរាន មន្រ្តីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរបានឲ្យកម្ពុជាថ្មីដឹងថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ ដែលបានប្រតិបត្តិការតភ្ជាប់ជើងហោះហើរពីខេត្តសៀមរាបទៅទីក្រុងធំៗចំនួនពីរនៅក្នុងប្រទេសចិន។
លោកថា ក្រុមហ៊ុន China Eastern បានធ្វើការតភ្ជាប់ការហោះហើរទៅទីក្រុងគុនមីងរបស់ប្រទេសចិន ដោយធ្វើឡើង ៣ ជើងក្នុងមួយសប្តាហ៍។ ដោយឡែកក្រុមហ៊ុនអាកាសចរជាតិ Air Cambodia ក៏មានជើងហោះហើរទៅក្រុងសិនជិនដោយធ្វើឡើងមួយជើងក្នុងមួយសប្តាហ៍។

របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាបបង្ហាញថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ ខេត្តសៀមរាបទទួលបានកំណើនភ្ញៀវទេសចរបរទេសកើនឡើងប្រមាណ ៨% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តខេត្តសៀមរាបមានចំនួន ៥៦៧ ៦៧៣ នាក់ កើនឡើង ៨.៧៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ ដែលមានចំនួន ៥២១ ៩៥០ នាក់។
នៅឆ្នាំ ២០២៥ អាកាសយានដ្ឋានសៀមរាបអង្គរ បានទទួលជើងហោះហើរថ្មីៗបន្ថែមដែលបាននាំលំហូរភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប។


កាលពីអំឡុងខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍មកពីតំបន់មជ្ឍឹមបូព៌ា Emirates Airline បានបើកជើងហោះហើរពីទីក្រុងឌុយបៃ មកខេត្តសៀមរាប។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់វិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជា។
ដោយឡែក កាលពីខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ក៏បានសម្ពោធជើងហោះហើរត្រង់ពីទីក្រុងសិនជិននៃប្រទេសចិន ជាលើកដំបូងមកកាន់ទឹកដីអង្គរនៃខេត្តសៀមរាប។
ការពង្រីកជើងហោះហើរបន្ថែមទៅប្រទេសចិនរបស់ក្រុមហ៊ុនអាកាសចរក្នុងស្រុក Air Cambodia ទៅទីក្រុងសិនជិនស្ថិតនៅក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ប្រទេសចិន (ទីក្រុង ប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន)។
បន្ថែមពីនេះ អាកាសយានដ្ឋានខេត្តសៀមរាបក៏មានការបង្កើនការហោះហើរទៅមកពីខេត្តសៀមរាបទៅទីក្រុងបាងកក ស្របពេលដែលមានបិទខ្ទប់ព្រំដែនគោករវាងប្រទេសកម្ពុជានិងថៃ ក្រោយទាហានថៃបានចូលឈ្លានពានបូរណភាពទឹកដីប្រទេសកម្ពុជា៕
-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


