ព័ត៌មានជាតិ
ក្រសួងការងារ នឹងចាប់ផ្ដើមប្រជុំប្រាក់ឈ្នួលកម្មករ-និយោជិត សម្រាប់ឆ្នាំ ២០២៥ នៅត្រីមាសទី ៣ ខាងមុខ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាប់ផ្ដើមប្រជុំប្រាក់ឈ្នួលកម្មករ-និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៥ នៅត្រីមាសទី ៣ ខាងមុខ ខណៈឆ្នាំ ២០២៤ នេះ កម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ ដុល្លារ ក្នុង ១ ខែ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៨ មេសា នេះថា ជារៀងរាល់ឆ្នាំ ក្រសួង បានកំណត់យកខែកក្កដាសម្រាប់ចាប់ផ្ដើមកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួនរួមមានភាគី រាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីពតំណាងឱ្យកម្មករ-និយោជិត។
លោកបានបន្តថា នៅខែសីហា ប្រជុំទ្វេភាគីរវាងភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ភាគីសហជីពជាមួយរាជរដ្ឋាភិបាល និងភាគីសហជីពជាមួយភាគីនិយោជក និងខែកញ្ញា ភាគីទាំងបីចាប់ផ្ដើមបើកកិច្ចប្រជុំត្រីភាគី។

លោកបានបន្តទៀតថា សម្រាប់ត្រីមាសទី ៤ នៅខែតុលា ហើយក្នុងករណីមានការកុងសង់ស៊ីគ្នានឹងប្រកាសប្រាក់ឈ្នួលថ្មីដែលនឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។ ក្នុងករណីមិនកុងសង់ស៊ីសទេ ត្រីភាគីត្រូវប្រជុំជាលើកទី ២ ដើម្បីស្វែងរកកុងសង់ស៊ីស ឬការបោះឆ្នោតដោយសម្ងាត់។
លោកបានបន្ថែមថា លក្ខណវិនិច្ឆ័យក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា សំដៅទៅលើលក្ខណវិនិច្ឆ័យបែបសង្គមរួមមានស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចរួមមានផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។

គួរបញ្ជាក់ថា ឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៤ ដុល្លារ ក្នុងនោះ ២ ដុល្លារ អនុម័តដោយត្រីភាគី និង ២ ដុល្លារទៀត ផ្តល់ជូនបន្ថែមដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិត មានចំនួន ២០៤ ដុល្លារ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


