ព័ត៌មានជាតិ
ប.ស.ស កំពុងរៀបចំគម្រោងស្នើសុំជំនួយពីជប៉ុនសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បាននិងកំពុងរៀបចំគម្រោងស្នើសុំជំនួយពីរាជរដ្ឋាភិបាលជប៉ុនសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) របស់ ប.ស.ស ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពី “ការស្នើសុំជំនួយអភិវឌ្ឍន៍ផ្លូវការ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស ជាមួយក្រុមហ៊ុន HITACHI” កាលពីរសៀលថ្ងៃទី ២៣ មេសា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស តំណាង លោក ម៉េង ហុង អគ្គនាយក ប.ស.ស ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងត្រួតពិនិត្យវឌ្ឍនភាព នៃដំណើរការស្នើសុំជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់រាជរដ្ឋាភិបាល នៃប្រទេសជប៉ុន សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស។
តាមរយៈកិច្ចប្រជុំនេះ លោកបណ្ឌិតអគ្គនាយករង ប.ស.ស សង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបាននូវចំណេះដឹងបច្ចេកទេស និងធាតុចូលសំខាន់ៗ សម្រាប់ជាគន្លឹះក្នុងការរៀបចំមធ្យោបាយ និងយុទ្ធសាស្ត្រ ដើម្បីសម្របសម្រួលដំណើរការស្នើសុំគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់អនុវត្តគម្រោង HAPPINESS ស្ដីពី ប្រព័ន្ធ ICT របស់ ប.ស.ស ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា ក្រៅពីបង្ហាញអំពីវឌ្ឍនភាព នៃដំណើរការស្នើសុំជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍន៍គម្រោង HAPPINESS ស្តីពី ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ ក៏បានលើកយកចំណុចសំខាន់ៗ ចំនួន ២ មកធ្វើជារបៀបវារៈមកពិភាក្សាក្នុងកិច្ចប្រជុំ ក្នុងនោះរួមមាន ការពិនិត្យ និងពិភាក្សាលើវិសាលភាពរបស់គម្រោង និងតម្រូវការចាំបាច់នានារបស់ប្រព័ន្ធ និងជំហានបន្ទាប់ និងការងារពាក់ព័ន្ធផ្សេងៗ៕
អត្ថបទ ៖ សំអឿន



-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


